សន្តិសុខសង្គម

បរុសម្នាក់ជិះទូកទៅនេសាទត្រី តែជាអកុសលត្រូវឧបករណ៍ឆក់ត្រី ឆក់បណ្ដាលអោយស្លាប់

ខេត្តកណ្ដាល៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងទឹក ដោយជាប់ឧបករណ៍ឆក់ត្រីនៅជាប់នឹងខ្លួន ដោយសង្ស័យថា ការស្លាប់នេះ បណ្ដាលមកពីខុសបច្ចេកទេស ។ករណីនេះ បានកើតឡើង នៅ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ចំណុចប្រឡាយយាយបូ ភូមិ លេខ៥ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស្លឹក សុភ័ស ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ នេសាទ ទីលំនៅភូមិ លេខ៥ ឃុំ ប្រាសាទស្រុកស្អាង ខេត្ត កណ្តាល ។
វត្ថុតាងប្រមូលចាប់យក៖ អាគុយ ម៉ាកJP៧០អំពែរ ចំនួន០១គ្រឿង, ស៊ីវីទ័រភ្លើង ចំនួន០១ ។

ប្រភពដដែលបន្តថា យោងតាមការស្តាប់បំភ្លឺរបស់ឈ្មោះ ស្លឹក សាល់ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាបងបង្កើតរបស់សពបានបំភ្លឺថា៖នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៧ព្រឹក រូបគាត់នឹងជនរងគ្រោះបានទៅប្រកបមុខរបរនេសាទត្រីដោយប្រើឧបករណ៍ឆក់ត្រីមធ្យោបាយធ្វើដំណើរប្រើប្រាស់កាណូតទូកស្មាច់ម្នាក់មួយគ្រឿង ដូចសព្វដង។បន្ទាប់មកនៅវេលាម៉ោង១១និង៣០នាទីថ្ងៃខែឆ្នាំដដែលរូបគាត់បានចេញមកផ្ទះមុនជនរងគ្រោះ។ លុះមកដល់ម៉ោង១៣និង៣០នាទីថ្ងៃខែឆ្នាំដដែលត្រូវបានអ្នកនេសាទដាក់ឡើត្រីមិនស្គាល់ឈ្មោះបានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចថាប្រទះឃើញសាកសពស្លាប់នៅប្រឡាយយាយបូរួចសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទបានផ្សព្វផ្សាយប្រាប់អ្នកភូមិទាំងអស់រស់នៅក្នុងឃុំប្រាសាទស្រុកស្អាងខេត្តកណ្ដាលថាមានក្រុមគ្រួសារណាបាត់សមាជិកដែរឬអត់?រួចសមត្ថកិច្ចនគរបាលប៉ុស្តិ៍ប្រាសាទសហការជាមួយគ្រូពេទ្យផ្នែកជំនាញក៏ចុះទៅដល់កន្លែងកើតហេតុនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃខែឆ្នាំដដែលក៏ប្រទះឃើញជនរងគ្រោះស្លាប់ចំណុចប្រឡាយយាយបូស្ថិតក្នុងភូមិលេខ ៥ ឃុំប្រាសាទ ប្រាកដមែន។
ការពិនិត្យសាកសព សាកសពមានសភាពរឹង តាមការពិនិត្យរបស់ផ្នែកជំនាញ និងគ្រូពេទ្យ សាកសពស្លាប់ដោយ ឆក់ចរន្តឧបករណ៍បំលែងខ្សែភ្លើងបណ្តាលឱ្យស្លាប់។
សាកសពបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទពាក់ព័ន្ធ

Back to top button