សន្តិសុខសង្គម

បរុសម្នាក់ស្ទះសសៃឈាមបេះដូង ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះខ្លួនឯង ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ

តាកែវ ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ មានករណីមនុស្ស ដេកស្លាប់នៅចំណុចក្នុងបន្ទប់ផ្ទះខ្លួនឯង ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជនរងគ្រោះជាសាកសពឈ្មោះ កង ឆាន្នី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរដឹកត្រីចំហុយលក់ មានទីលំនៅភូមិថ្នល់ បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះរបស់ខ្លួនឯង។

ក្រោយទទួលបានពត៌មាននេះ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានបញ្ជាឲ្យកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេសទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលរកាក្រៅ គ្រូពេទ្យនៃមណ្ឌលសុខភាពរកាក និងអជ្ញាធ រមូលដ្ឋានពាក់ព័ន្ធ បានចុះដល់កន្លែងកើតហេតុ និងបង្កើតជាគណកម្មការដើម្បីធ្វើការពិនិត្យ និងធ្វើកោសល្យវិច្ច័យទៅ លើសាកសព។

សមត្ថកិច្ចសន្និដ្ឋានថា ពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីមួយនោះឡើយ។ គណកម្មការក៏បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុសាកសពនេះ បានស្លាប់ដោយជំងឺស្ទះសសៃឈាមបេះដូង ៕

អត្ថបទពាក់ព័ន្ធ

Back to top button