ព័ត៌មានជាតិ

បាក់រលំជញ្ជាំងបេតុងសង្កត់ជាងស្លាប់ម្នាក់ និង របួសធ្ងន់ស្រាល ២នាក់នៅខណ្ឌព្រែកព្នៅ

រាជធានី ភ្នំពេញ ៖ ជញ្ជាំង បន្ទប់ក្រោមដី ដែល ទើបតែ សាងសង់ នៅ ក្នុង ការដ្ឋាន សាងសង់ វីឡា មួយ កន្លែង បាន បាក់ រលំ សង្កត់ ក្រុម ជាង បិទ កៅស៊ូ ការពារ ជម្រាប ទឹក បណ្តាល អោយ ស្លា . ប់ម្នាក់ និង របួសធ្ងន់ ស្រាល ចំនួន ២ នាក់ ខណៈ ពេល គ្រឿងចក្រ បាន រុញ ខ្សាច់ ចូល ។

ហេតុការណ៍ គ្រោះថ្នាក់ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ប្រមាណ ៣ និង ២០ នាទី រសៀល ថ្ងៃ ទី ២៧ ខែមីនា ឆ្នាំ ២០២៤ នៅ ក្នុង ការដ្ឋាន សាងសង់ ផ្ទះ វីឡា មួយ កន្លែង ស្ថិត នៅ ភូមិ ធ្លក់ សង្កាត់ គោករ ការ ខណ្ឌ ព្រែក ព្នៅ ដែល មាន ម្ចាស់ ឈ្មោះ អ៊ិ ន វិជ្ជា ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មាន ទីលំនៅ ផ្ទះ ១៩២ ផ្លូវ លេខ ៦៣ សង្កាត់ បឹង កេងកង ទី ១ ខណ្ឌចំការមន ។

ជន រង គ្រោះ ដែល ជញ្ជាំង បេតុង ( ឥដ្ឋ ២០) បាក់ សង្កត់ ស្លា . ប់ មានឈ្មោះ ចឹក ច ន្ថា ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ជា បុគ្គលិក ក្រុមហ៊ុន V.R មាន ទីលំនៅ ក្នុងភូមិ សំបូរ ឃុំ តាំង យ៉ាប ស្រុក ព្រៃកប្បាស ខេត្តតាកែវ ។

ចំណែកឯ អ្នក រង របួស ទី ១. ឈ្មោះ ខន ខឿន ភេទ ប្រុស អាយុ ៤៣ ឆ្នាំ និង ទី ២. ឈ្មោះ ខ្លី ចាន់ ភេទ ប្រុស ។

lg.php.gif

តាម ព័ត៌មាន បានអោយ ដឹង ជាបឋម ថា ជញ្ជាំង ដែល បាក់ រលំ សង្កត់ បណ្តាល អោយ ស្លា . ប់ ជាង គឺ ១ ផ្ទាំង ទំហំ ប្រមាណ ៨ ម៉ែត្រ គុណ នឹង ៣ ម៉ែត្រ នៃ បន្ទប់ក្រោមដី ទំហំ ៥ ម៉ែត្រ គុណ ៨ ម៉ែត្រ និង ជម្រៅ ៣ ម៉ែត្រ ។

តាម ច្បាប់ អនុញ្ញាត ដែល ចេញ ដោយមន្ត្រី ខណ្ឌ ព្រែក ព្នៅ បានបង្ហាញ ថា ការដ្ឋាន នោះ បាន សាងសង់ វីឡា ទំហំ ១៨ ម៉ែត្រ គុណ ១៣ ម៉ែត្រ ដោយ ចាក់ ប្លង់ សេ ២ សន្លឹក ហើយ បាន ដំណើរការ សាងសង់ ទើបតែ បាន គ្រឹះ និង បន្ទប់ ក្រោមដី មិន ទាន់ រួចរាល់ ផង ដែល ខ្លះ អះអាង ថា ជា អាង ស្តុ ក ទឹក ។

តាម ព័ត៌មាន អោយ ដឹងបន្ត ថា នៅ មុន ពេល កើតហេតុ ជាង ចំនួន ៤ នាក់ បាន នាំ គ្នា ទៅ បិទ កៅស៊ូការពារជម្រាប ទឹក នៃ បន្ទប់ក្រោមដី ដោយ ជន រង គ្រោះ ទាំង ៣ នាក់ ស្ថិត នៅ ក្នុង បន្ទប់ និង ម្នាក់ នៅ ផ្នែក ខាងលើ ខណៈនោះ គ្រឿងចក្រ បាន ឈូស ខ្សាច់ រុញ ចូល ប្រឡោះ ជញ្ជ្រាំង ដែល គេ អះអាង ថា សង គ្មាន លក្ខណៈ បច្ចេកទេស ដោយ ពុំ បាន ចាក់ ជើង សរសរ និង ក្រ វ៉ា ត់ ជុំវិញ នោះ ស្រាប់តែ ជញ្ជាំង បាន បាក់ រលំ ១ ផ្ទាំង ផ្នែក ខាងលិច សង្កត់ លើ ក្រុម ជាង បិទ កៅស៊ូ ជម្រាប ទឹក ចំនួន ៣ នាក់ ភ្លាម ៗ ត្រូវ បាន ក្រុម ជាង ដូច គ្នា នាំ គ្នា ជួយ គាស់កកាយ ដីខ្សាច់ យក ជន រង គ្រោះ តែ ជា អកុសល ជាង ម្នាក់ បាន ស្លា . ប់ នៅ នឹង កន្លែង និង ២ នាក់ ទៀត បាន រង របួស ត្រូវ បាន បញ្ជូន ទៅ មន្ទីរពេទ្យ តេ ជោ ហ៊ុន សែន ។

នៅ រសៀល នោះ កម្លាំង នគរបាល ការិយាល័យ បច្ចេកទេស និង វិទ្យាសាស្ត្រ ក៍បាន ចុះ ទៅ ត្រួតពិនិត្យ រួច ក៍បាន ប្រគល់ សព អោយ ក្រុម គ្រួសារ យក ទៅ ធ្វើបុណ្យ តាម ប្រពៃណី ៕

អត្ថបទពាក់ព័ន្ធ

Back to top button