ព័ត៌មានជាតិ

បុរសពោះម៉ាយម្នាក់ វ័យ៥៣ឆ្នាំ ស្លាប់បាត់បង់ជីវិតនៅលើគ្រែក្នុងបន្ទប់ជួយនៅសង្កាត់ចោមចៅទី២ បង្កការភ្ញាក់ផ្អើល

(ព័ត៌មានបឋម)៖ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បុរសម្នាក់ឈ្មោះ ពុល មានឬទ្ធិ ហៅឡេវ អាយុ៥៣ មុខរបរលក់គ្រឿងភេសជ្ជៈតាមកង់បី ដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ បានស្លាប់បាត់បង់ជីវិតនៅលើគ្រែក្នុងបន្ទប់ជួលលេខ១របស់គាត់ បង្កការភ្ញាក់ផ្អើល ដែលមានទីតាំងស្ថិនៅ ភូមិព្រែសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មូលហេតុបឋមនៃការស្លាប់របស់បុរសពោះម៉ាយ វ័យ៥៣ឆ្នាំរូបនេះ គឺបណ្តាលមកពីក្អួតឈាម។

មុនពេលមានការភ្ញាក់ផ្អើល ម៉ូយរបស់គាត់ បានយកទឹកសុទ្ធមកឲ្យគាត់  ដែលគាត់បានកុម្មង់ពីម៉ូយរបស់គាត់ ដើម្បីយកមកទុកក្នុងបន្ទប់ជួលរបស់គាត់។ តែម៉ូយរបស់គាត់ មិនបានយកមកឲ្យគាត់នោះទេ រហូតដល់ថ្ងៃកើតហេតុខាងលើ ម៉ូយរបស់គាត់ក៏បានយកទឹកសុទ្ធនោះ មកឲ្យគាត់។ ពេលម៉ូយរបស់គាត់ចូលមក ក៏បានឃើញទ្វារហើប ហើយក៏បានរុញទ្វារចូលទៅក្នុង ក៏បានឃើញគាត់ក្អួតឈាមធ្លាក់មកក្រោមគ្រែ ចំណែកគាត់ស្លាប់នៅលើគ្រែ។

អ្នកជិតខាងរបស់បុរសវ័យ៥០ឆ្នាំខាងលើបានឲ្យដឹងថា ខានឃើញគាត់តាំងពីម្សិលមិញ ដឹកភេសជ្ជៈតាមកង់បី យកទៅលក់នៅតាមរោងចក្រដូចសព្វមួយដង និង ប៉ុន្មានថ្ងៃមុន ឃើញកូនស្រីរបស់គាត់។

សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងករណីខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button