ព័ត៌មានជាតិ

បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីចោរកម្មនៅ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ

នៅថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០២៤ នេះ បុរសសន្តិសុខម្នាក់ កំពុងយាមនៅហាងលក់នុំប៉័ងមួយកន្លែង បានលង់លក់ក្នុងដំណេកមួយភាំង ត្រូវបានចោរលួចទូរសព្ទដៃម៉ាក iPhone 7 តែមិនបានសម្រេច ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើនេះ កំពុងយាមនៅហាងលក់នំប៉័ងហ្វែន នៅតាមបណ្ដោយផ្លូវ២០០៤ បានដេកលក់មួយភាំង ក៏ស្រាប់តែមានបុរសម្នាក់ ជិះកង់មកលួចទូរសព្ទដៃរបស់ជនរងគ្រោះខាងលើ រួចទៅពួនសំងំនៅជិតកន្លែងកើតហេតុ។ ក្រោយពេលជនរងគ្រោះ ភ្ញាក់ពីដំណេកវិញ រកទូរសព្ទដៃរបស់ខ្លួនមិនឃើញ ក៏បានរកមើល ឃើញបុរសម្នាក់កំពុងពួនសំងំនៅជិតកន្លែងកើតហេតុ។ បន្ទាប់មកជនរងគ្រោះ មានការស្ស័យ ក៏ឆែកមើលជនសង្ស័យ ឃើញទូរសព្ទដៃរបស់ខ្លួន រួចក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើត ជនសង្ស័យបាននិយាយប្រាប់ថា ដោយសារគាត់អត់លុយពេក ទើបដាច់ចិត្តលួចយកទូរសព្ទដៃពីជនរងគ្រោះ ខណៈពេលដែលឃើញគាត់កំពុងតែលង់លក់នៅក្នុងដំណេក។ 

ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់ប៉ុស្តិ៍ ដើម្បីសួរនាំ និង ចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button