ព័ត៌មានជាតិ

បុរសម្នាក់ គាបក្នុងរថយន្តស្ទើរស្លាប់ស្ទើររស់ ខណៈពេលដែលបើករថយន្តឆ្លងផ្លូវត្រូវបានរថយន្តយីឌុបដឹកមាន់បុកអូសជាច្រើនម៉ែត្រ

ភ្នំពេញ ៖ នៅវេលាម៉ោង១២ និង៣៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ចន្លោះស្ពានលេខ៩ និងលេខ១០ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងបណ្តាលអោយមានមនុស្សប្រមាណ០៦នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ប្រភពព៌ត័មានពីបងប្អូនប្រជាពរដ្ឋដែលរស់នៅជុំវិញទីតាំងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុបានឃើញរថយន្តមួយគ្រឿងម៉ាកTOYOTA Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BG 2429 បើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦Aទិសដៅពីត្បូងមកជើងលុះមកដល់ត្រង់ចំណុចទីតាំងកើតហេតុរថយន្តខាងលើបានបត់ឆ្លងផ្លូវចូលក្នុងបុរីឌឹផ្លរ៉ា ភ្លាមៗនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតប្រភេទយីឌុបHyundai ដឹកមាន់ ពាក់ស្លាកលេខ3G 0598 បើកបរនិងរួមដំណើរមានគ្នាជាច្រើននាក់មាននាក់ខ្លះជិះលើដំបូលរថយន្តបានធ្វើដំណើរតាមបណ្តោយផ្លូវកើតហេតុដូចគ្នាទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏បានជ្រុលមកបុករថយន្តរថយន្តម៉ាកTOYOTA Prius ពេញទំហឹងអូសប្រមាណជា៥០ម៉ែត្រមកខ្ទប់ជាមួយជញ្ជាំងរបងឥដ្ឋបន្ថែមទៀតបណ្តាលអោយបុរសបើកបររថយន្តម៉ាកPrius គាបជាប់ក្នុងរថយន្តរងរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់ អស់រយះពេលជាច្រើននាទីទំរាំតែគាស់បាន យកមនុស្សចេញចំណែកឯមនុស្សប្រមាណ៤នាក់ទៀតនាក់ដែលអង្គុយលើដំបូងរថយន្តយីឌុបដឹកមាន់បានធ្លាក់មកបោកក្បាលជាមួយនិងផ្លូវបានរងរបួសធ្ងន់ដូចគ្នា ត្រូវបានរថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែត្រ ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញបានធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុករងចាំការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទពាក់ព័ន្ធ

Back to top button