ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវបាននគរបាលស្រុកសង្កែ ឃាត់ខ្លួនក្នុងករណីលួចម៉ូតូ

កាលពីវេលាម៉ោងប្រហែល៧ និង ១០នាទីយប់ ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ូតូម៉ាក Honda Wave Alpha​ ពណ៍ខ្មៅ​ ស៊េរីឆ្នាំ២០១៧​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AA-4750 ១គ្រឿងរបស់ឈ្មោះ ទូច​ សុភាព ភេទប្រុស អាយុ៤៥ឆ្នាំ​ មានទីលំនៅ​ភូមិជំនីក​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង ត្រូវបានបាត់ដោយមិនដឹងមូលហេតុ ដែលមានទីតាំងស្ថិតនៅ ក្រុមទី១ ភូមិ​រាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង

នៅក្នុងថ្ងៃខែឆ្នាំដដែល ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងកេសីនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង​ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ​ ខេត្តបាត់ដំបង បានកំណត់មុខសញ្ញា និង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ឌី​ ចាន់រ៉ា​ ហៅកោប  មានទីលំនៅ ភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ​ ខេត្តបាត់ដំបង នៅវេលាម៉ោ៩ និង៣០នាទីយប់​ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ​ ខេត្តបាត់ដំបង ដោយដកហូតបានម៉ូតូចំនួន១គ្រឿង ដែលមានភិនភាគដូចម៉ូតូ ដែលជនរងគ្រោះបានបាត់។

​ក្រោយពេលឃាត់ខ្លួន ជនសង្ស័យខាងលើនេះ បានឆ្លើយសារភាពប្រាប់សមត្ថកិវច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន។

ជនសង័្សយខាងលើ ត្រូវបានកម្លាំងនគរបាល ស្រុកសង្កែ​ ខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button