ព័ត៌មានជាតិ

បុរសម្នាក់ និងស្ត្រីម្នាក់ ព្រមទាំងកូនក្នងផ្ទៃ ៦ខែ ត្រូវបានបាត់បង់ជីវិត ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

(បាត់ដំបង)÷ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៤ ល្ងាច នៅត្រង់ចំណុចលើខ្នងអាងភាស ភូមិទំពូង ឃុំតាពូង ស្រុកថ្មគោលខេត្តបាត់ដំបង ។

នៅមុនពេលកើតហេតុ គេឃើញរថយន្ត ហ្វតពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ ២ BT ៦៣៩៧ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយនឹងម៉ូតូទ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១២មួយគ្រឿង ពាក់ផ្លាកលេខ ឧត្តរមានជ័យ 1 B 0៥ ៣៩ បើកបរដោយ បុរសជាប្ដីដឹកប្រពន្ធ ទិសដៅពីលិចទៅកើតដើម្បីចូលរួមបុណ្យខួបលោកយាយមកដល់ចំណុចកើតហេតុខាងលើបានបុករថយន្តពេញទំហឹង បណ្តាលស្លាប់ទាំង៣នាក់ ទាំងកូន ៦ ខែក្នុងពោះ។
ចំណែកអ្នកស្លាប់: ១- ឈ្មោះ វន លិប ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិទំពូង ឃុំតាពូង ស្រុកថ្មគោលខេត្តបាត់ដំបង
២- ឈ្មោះ សោម ធីដា ភេទស្រី អាយុជាង ៣០ ឆ្នាំ មានទីលំនៅភូមិទំពូង ឃុំតាពូង ស្រុកថ្មគោលខេត្តបាត់ដំបង ។
៣ -កូនក្នុងពោះ ៦ ខែ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ បានវាស់វែងរួចរាល់និងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

អត្ថបទពាក់ព័ន្ធ

Back to top button