ព័ត៌មានជាតិ

បុរសម្នាក់ ព្រោះតែជីវភាពទីទាល់ក្រ ដើរបេះត្រួយអាណោ ជាន់-មី-ន-ផ្ទុះដាច់ជើង-រ-ង-រ-បួ-ស-ធ្ង-ន់

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បុរសម្នាក់ដើរបេះស្លឹកត្រួយអាណោដើម្បីយកទៅលក់ ជាន់មីនរងរបួសដាច់ជើងម្ខាងនិងម្ខាងទៀតបែកសាច់អស់នៅសល់តែឆ្អឹង នៅភូមិសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
ជនរងគ្រោះមានឈ្មោះ វ៉ាន់ កំសត់ ភេទប្រុស អាយុ៣៥ឆ្នាំ បានដើរចូលទៅរកបេះស្លឹកត្រួយអាណោនៅក្នុងព្រៃ ដើម្បីយកទៅលក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ប៉ុន្តែបែរជាដើរជាន់ប៉ះគ្រាប់មីនប្រភេទK 59បណ្តាលឱ្យផ្ទុះរងរបួសដាច់ជើងស្តាំ និងជើងឆ្វេងរបួសអស់សាច់សល់តែឆ្អឹងចាប់ពីកំភួនជើងចុះក្រោម ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ដើម្បីជួយសង្រ្គោះ ។
សមត្ថកិច្ចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕

អត្ថបទពាក់ព័ន្ធ

Back to top button