ព័ត៌មានជាតិ

បុរសម្នាក់ សង្ស័យស្រវឹងស្រាបើករថយន្តកូរ៉េដឹកទឹកកក បុកបង្គោលភ្លើង២ដើម ប៉ុន្តែបាក់មួយដើមរាបដល់ដី រួចក្រឡាប់ធ្លាក់ចូលប្រឡាយ

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៤ ស្ថិតនៅត្រង់ចំណុចខាងជើងផ្លូវបំបែកជាបួនតាឆេង ផុន ចម្ងាយ៨០ម៉ែត្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប បានប្រាប់ឱ្យដឹងតាមប្រព័ន្ធតេ លេក្រាម កាលពីរសៀលថ្ងៃទី៩ ខែមីនាឆ្នាំ២០២៤ នេះថា រថយន្តមួយគ្រឿងខាងលើម៉ាក Hyundai ពណ៌ ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C-6272 អ្នកបើកបរឈ្មោះ ណា គីម ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិ ខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉េដឹកទឹកកកមួយក្រឿងខាងលើបើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏បុកបង្គោលភ្លើង២ដើម តែបាក់១ដើម រាបដល់ដី រួចរថយន្តបង្កក្រឡាប់ធ្លាក់ចូលប្រឡាយ បះជើងឡើងលើ ធ្លាយទឹកកក ចូលទឹកអស់ តែមិនបណ្តាលឱ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះទេ តែបណ្ដាលឱ្យរថយន្តរងការខូចខាតមធ្យម និងបាក់បង្គោលភ្លើងអស់១ដើម។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញបានចុះវាស់វែង រួចយកវត្ថុតាងទៅស្នាក់ការទី២ នៃកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកខាងលិចមាត់ស្ទឹងសៀមរាប ។ បច្ចុប្បន្ន អ្នកបើកបររថយន្តដឹកទឹកកក បានព្រមព្រៀងសុខចិត្តទទួលខុសត្រូវ សងសំណង ចំពោះបង្គោលភ្លើងដែលបុកបាក់របស់រដ្ឋ រួចរាល់អស់ហើយ ៕

អត្ថបទពាក់ព័ន្ធ

Back to top button