ព័ត៌មានជាតិ

បើកបរមិនប្រុងប្រយ័ត្ន បុកខឿនឡើងសួនច្បារពុះចែកទ្រូងផ្លូវ គៀបជាប់នឹងបង្គោលភ្លើង តែជាសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្ស

បុរសម្នាក់បើករថយន្តម៉ាកហ្វុយហ្សោ ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-7796 មានសណ្ដោងកន្ទុយយ៉ាងវែង ធ្វើដំណើរក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត មិនប្រុងប្រយ័ត្ន ក៏បានបុកខឿន ឡើងសួនច្បារពុះចែកទ្រូងផ្លូវ និង កិនដើមផ្កាខ្ទេចអស់ចំនួន០៣ដើម ព្រមទាំងទៅគៀបជាប់ជាមួយនឹងបង្គោលភ្លើងទៅមុខលែងរួច តែជាសំណាងល្អ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កាលពីថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតក្នុង ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ និង បានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វើការវាស់វែង រួចហើយក៏បានប្រគល់រថយន្តបង្កទៅឲ្យទៅផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button