ព័ត៌មានជាតិ

បើករថយន្តរេចង្កូត ជ្រុលទៅបុករបងឃ្លាំងមួយកន្លែង បង្កការខូចខាតនៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន

នៅថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ នេះ បុរសម្នាក់បើកបររថយន្តក្នុងល្បឿនលើន មិនប្រុងប្រយ័ត្ន រេចង្កូតរថយន្តបុករបងឃ្លាំងមួយកន្លែង បណ្តាលឲ្យរងការខូចខាត ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តស៊េរីទំនើប ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BL-3908បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងល្បឿនលឿន  ដល់ត្រង់ចំណុចកើតហេតុខាងលើ រេចង្កូតរថយន្ត ជ្រុលទៅបុកជាមួយនឹងរបងឃ្លាំង បណ្ដាលឲ្យរថយន្តខ្ទេចមួយផ្នែកខាងមុខ ចំណែកឯរបងឃ្លាំងរងការខូចខាត។ រីឯអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់បាននៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការវាស់វែង និង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទពាក់ព័ន្ធ

Back to top button