ព័ត៌មានជាតិ

បើករថយន្ត ខ្វះការប្រុងប្រយ័ត្ន រេចង្កូតរថយន្ត ជ្រុះទៅបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ចំនួន២កង់ ក្បែរស្តុបបូកគោ

នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤ នេះ បុរសម្នាក់បើកបររថយន្ត បុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលពេញទំហឹង បាក់ចំនួន២កង់ បណ្ដាលឲ្យរថយន្តរងការខូចខាត តែជាសំណាងល្អ មិនបង្កឲ្យមនុស្សរងគ្រោះថ្នាក់ឡើយ ដែលមានទីតាំងស្ថិតនៅ ត្រង់ចំណុចក្បែរស្តុបបូកគោ តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័តមានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BU-0985 ចំនួន១គ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនមួយយ៉ាងលឿន ដល់ត្រង់ចំណុចកើតហេតុខាងលើនេះ ខ្វះការប្រុងប្រយ័ត្ន បុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលពេញទំហឹង បាក់ចំនួន២កង់ បណ្ដាលឲ្យរថយន្តដាច់កង់ខាងមុខ ចំហៀងខាងស្តាំ ខូចខាតស្ទើរទាំងស្រុង តែជាសំណាងល្អ មិនបង្កឲ្យមានអ្នករងរបួសឡើយ។ ចំណែកឯម្ចាស់រថយន្តបង្កបានបើកទ្វាររយន្ត ហើយគេចចេញពីកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ខណ្ឌបឹងកេងកង ចុះមកដល់កន្លែងកើតហេតុខាងលើនេះ រួចពិនិត្យមើលកន្លែងកើតហេតុ និង ទាក់ទងទៅជំនាញចរាចរណ៍ក្រុងបន្ត ឲ្យចុះមកវាស់វែង ស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធាភ្នំពេញ រង់ចាំភាគីម្ចាស់រថយន្ត ចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕

អត្ថបទពាក់ព័ន្ធ

Back to top button