ព័ត៌មានអន្តរជាតិ

បេសកជន​អង្គការសហប្រជាជាតិ​ អំពាវនាវ​ឱ្យក្រុមឧទាមហ៊ូទី ដោះលែងបុគ្គលិកអង្គការសហប្រជាជាតិ បុគ្គលិកជំនួយ និង សមាជិកសង្គមស៊ីវិលជាបន្ទាន់ និង ដោយគ្មានលក្ខខណ្ឌ​

យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ (Xinhua News Agency) របស់ប្រទេសចិន ដែលបានចុះផ្សាយនៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេមែន លោក Hans Grundberg បានចេញសេចក្តីអំពាវនាវមួយកាលពីថ្ងៃអាទិត្យ ​ឱ្យមានការដោះលែងបុគ្គលិកអង្គការសហប្រជាជាតិ បុគ្គលិកជំនួយ និង សមាជិកសង្គមស៊ីវិលជាបន្ទាន់ និង ដោយគ្មានលក្ខខណ្ឌ ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្តដោយក្រុមឧទាមហ៊ូទី (Houthi) ក្នុងទីក្រុងសាណា (Sanaa) នៃប្រទេស​យេមែន។

ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីកិច្ចចរចាផ្លាស់ប្តូរអ្នកទោសចុងក្រោយគេបង្អស់ រវាងរដ្ឋាភិបាលយេមែន និង ក្រុមក្រុមឧទាមហ៊ូទី ដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍ នៅទីក្រុង Muscat ប្រទេសអូម៉ង់ ដោយមិនមានការព្រមព្រៀងគ្នាឡើយ។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីកិច្ចចរចាផ្លាស់ប្តូរអ្នកទោសចុងក្រោយ បង្អស់រវាងរដ្ឋាភិបាលយេម៉ែន និង ក្រុមឧទាមហ៊ូទី ដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍នៅទីក្រុង Muscat ប្រទេសអូម៉ង់ ដោយមិនមានការព្រមព្រៀងគ្នាឡើយ។

ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ភាគីនៃក្តីកង្វល់ បានយល់ព្រមរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីបញ្ចប់ឈ្មោះអ្នកជាប់ឃុំ ដែលត្រូវដោះលែង និង របៀបរៀបចំការដោះលែងពួកគេ ដែលលោកថា ជាការទំលុះភាពទាល់ច្រក។

លោកបាននិយាយថា ទោះបីជាមានការរីកចម្រើនជាវិជ្ជមានយ៉ាងក៏ដោយ ក៏តម្រូវការចាំបាច់ជាច្រើនទៀតត្រូវធ្វើ និង កាន់តែលឿនជាងមុនសម្រាប់ជនជាតិយេម៉ែនរាប់ពាន់នាក់ ដែលបានជួបជុំគ្នាជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ ដោយបានអំពាវនាវឱ្យភាគីពាក់ព័ន្ធ បន្តធ្វើការជាមួយការិយាល័យរបស់លោក ដើម្បីបញ្ចប់ផែនការអនុវត្តសម្រាប់ការព្រមព្រៀងនេះ និង យល់ព្រមលើប្រតិបត្តិការដោះលែងបន្ថែមទៀត។

អង្គការសហប្រជាជាតិ និង គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានជម្រុញឱ្យមានការចរចាររវាងភាគីយេមែន ដែលធ្វើសង្គ្រាមនឹងគ្នា ក្នុងគោលបំណងដោះស្រាយវិបត្តិមនុស្សធម៌ ដែលកំពុងបន្ត ជុំវិញអ្នកទោសនៅក្នុងប្រទេសដែលមានជម្លោះ។

លោក Hans Grundberg បានរំលឹកឡើងវិញនូវការទាមទាររបស់អង្គការសហប្រជាជាតិ សម្រាប់ភាគីនានា ក្នុងការបដិសេធពីការឃុំខ្លួនជនស៊ីវិលតាមអំពើចិត្ត និង គោរពសិទ្ធិរបស់យេជនជាតិមែននៅក្រោមច្បាប់អន្តរជាតិ។ លោកបានសង្កត់ធ្ងន់ជាពិសេសអំពីតម្រូវការក្នុងដោះលែងជាបន្ទាន់ និង ដោយគ្មានលក្ខខណ្ឌ សម្រាប់បុគ្គលិកអង្គការសហប្រជាជាតិ បុគ្គលិកជំនួយ និង សកម្មជនសង្គមស៊ីវិល ដែលបច្ចុប្បន្ន ត្រូវបានឃុំខ្លួននៅក្នុងការឃុំឃាំង ដែលមិនអាចទំនាក់ទំនងគ្នាបាននៅក្នុងទីក្រុងសាណា។

រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្ស និង កិច្ចការច្បាប់ នៃប្រទេសយេមែន លោក Ahmed Arman បានចោទប្រកាន់ក្រុមឧទាមហ៊ូទីពីបទឃុំខ្លួនបុគ្គលិកសង្គ្រោះជាង៥០នាក់ មកពីអង្គការអន្តរជាតិ អង្គការសហប្រជាជាតិ និង អង្គការក្នុងស្រុកនៅក្នុងទីក្រុងសាណា ចាប់តាំងពីដើមខែមិថុនាមកម្លេះ។

ក្រុមឧទាមហ៊ូទីបានគ្រប់គ្រងទីក្រុងសាណា និង ខេត្តភាគខាងជើងភាគច្រើនបំផុត នៃប្រទេសយេមែន ចាប់តាំងពីចុងឆ្នាំ២០១៤ ហើយចាប់តាំងប្រយុទ្ធគ្នា នៅក្នុងជម្លោះយោធារយៈពេលវែងជាច្រើនឆ្នាំ ជាមួយកងកម្លាំងរដ្ឋាភិបាលយេមែន។

ជម្លោះនេះ បានបណ្តាលឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក នេះបើយោងតាមអង្គការសហប្រជាជាតិ៕

អត្ថបទពាក់ព័ន្ធ

Back to top button