ព័ត៌មានជាតិ

ប្រជាពលរដ្ឋបានប្រទះឃើញសាកសពរបស់បុរសម្នាក់ ត្រូវបានភ្លើងឆេះនៅកណ្តាលវាលស្រែនៅ ស្រុកទ្រាំង ខេត្តតាកែវ

ប្រជាពលរដ្ឋបានប្រទះឃើញសាកសពរបស់បុរសម្នាក់ ត្រូវបានភ្លើងឆេះខ្លោចស្បែកមួយកំណាត់ខាងលើនៅកណ្តាលវាលស្រែ ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ ដែលមានទីតាំងស្ថិតនៅ ភូមិគោកញ័រ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះខាលើនេះ ដើរទៅយកដែកកេះពីប្រពន្ធ ដើម្បីយកទៅដុតជញ្រ្ជាំងនៅក្នុងវាលស្រែគាត់ ។ លុះក្រោយមកក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកំពុងដេកស្លាប់នៅកណ្តាលវាលស្រែដោយសារភ្លើងឆេះតែម្តង៕

អត្ថបទពាក់ព័ន្ធ

Back to top button