យោធាក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់កាលពីថ្ងៃអាទិត្យ ដែលជាលើកចុងក្រោយបំផុតនៃចលនាបង្កើនភាពតានតឹងដោយរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរ។
ការបាញ់បង្ហោះនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រលឿង ដែលខ្លួនបាននិយាយថា គឺជាការបាញ់សាកល្បងលើកដំបូងនៃមីស៊ីលយុទ្ធសាស្ត្រជំនាន់ថ្មី។
ក្រុងព្យុងយ៉ាងបានពន្លឿនការធ្វើតេស្តអាវុធក្នុងឆ្នាំថ្មីនេះ រួមបញ្ចូលទាំងការសាកល្បងនូវអ្វីដែលខ្លួនហៅថា “ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក” និងមីស៊ីបាលីស្ទិកលឿនជាងសំឡេងដែលមានឥន្ធនៈរឹង។
អគ្គសេនាធិការចម្រុះកូរ៉ខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោធារបស់យើងបានរកឃើញម៊ីស៊ីលធ្វើមិនស្គាល់អត្តសញ្ញាណជាច្រើនគ្រាប់ ដែលបានបាញ់នៅជិតដែនទឹកជុំវិញតំបន់ Sinpo របស់កូរ៉េខាងជើងនៅម៉ោង ៨:០០ ព្រឹក (២៣០០ ពេលវេលាមធ្យមហ្គ្រេននិដ្យ៍) ថ្ងៃនេះ” ។
អគ្គសេនាធិការចម្រុះកូរ៉ខាងត្បូងបាននិយាយថា ការបាញ់បង្ហោះនេះ គឺស្ថិតនៅក្រោមការវិភាគដោយអាជ្ញាធរចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយបន្ថែមថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវចលនា និងសកម្មភាពបន្ថែមរបស់កូរ៉េខាងជើង៕
ប្រភព៖ FRANCE 24, ថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤