![](https://kh.phnompenhtoday.asia/wp-content/uploads/2024/01/IMG_9818.jpeg)
ស្តូបអនុស្សាវរីយ៍មួយ ដែលបានសាងសង់កាលពី២០ឆ្នាំមុននៅក្នុងខេត្ត Gunma នៃប្រទេសជប៉ុន ដើម្បីរំលឹកដល់ជនរងគ្រោះជនជាតិកូរ៉េនៃការបង្ខំឱ្យធ្វើការក្នុងសម័យសង្គ្រាម ឥឡូវនេះត្រូវបានរើចេញ ទោះបីជាមានការតវ៉ាពីសំណាក់ក្រុមពលរដ្ឋ និងក្រុមផ្សេងទៀតយ៉ាងណាក៏ដោយ។
ការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពីខេត្ត Gunma បានបដិសេធមិនបន្តការអនុញ្ញាតពីរដ្ឋនៅក្នុងឆ្នាំ២០១៤ ដោយអះអាងថា មានការបំពានច្បាប់ បន្ទាប់ពីសកម្មជនពលរដ្ឋម្នាក់បាននិយាយនយោបាយមិនសមរម្យនៅមុខស្តូបអនុស្សាវរីយ៍នោះ។ សូម្បីតែកាសែតក្នុងស្រុកជប៉ុន អាសាហ៊ី ស៊ីមប៊ុន ក៏បាននិយាយនៅក្នុងវិចារណកថាមួយរបស់ខ្លួនកាលពីថ្ងៃអង្គារដថា រដ្ឋាភិបាលក្នុងតំបន់គួរតែបញ្ឈប់ជាបន្ទាន់នូវ “សកម្មភាពដ៏ឃោឃៅ” ។
ប្រភព៖ ARIRANG, ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤
![](https://phnompenhtoday.asia/wp-content/uploads/2024/01/IMG_9818-1.jpeg)
![](https://phnompenhtoday.asia/wp-content/uploads/2024/01/IMG_9821.jpeg)
![](https://phnompenhtoday.asia/wp-content/uploads/2024/01/IMG_9820-1024x768.jpeg)