ព័ត៌មានអន្តរជាតិ

ប្រទេសរុស្ស៊ី​ហាមប្រាម​ការផ្សាយពាណិជ្ជកម្ម​សម្រាប់ភ្នាក់ងារបរទេស

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើសេចក្តីពង្រាងច្បាប់មួយ ឲ្យចូលទៅជាច្បាប់ ដែលហាមប្រាមអ្នកផ្សាយពាណិជ្ជកម្ម មិនឱ្យធ្វើការជាមួយ “ភ្នាក់ងារបរទេស”។

ស្ថិតនៅក្រោមច្បាប់ថ្មីនេះ អាជីវកម្មទាំងឡាយមិនអាចផ្សាយពាណិជ្ជកម្មពីផលិតផល និង សេវាកម្មរបស់ពួកគេជាមួយបុគ្គល និង អង្គភាព ដែលក្រសួងយុត្តិធម៌បានដាក់ថា ជា “ភ្នាក់ងារបរទេស” នោះទេ។

អ្នកល្មើសនឹងច្បាប់នេះ អាចនឹងប្រឈមមុខការផាកពិន័យ ឬ ទោសព្រហ្មទណ្ឌ។

ច្បាប់នេះធ្វើឱ្យភ្នាក់ងារបរទេស មិនអាចរកប្រាក់ពីការផ្សាយពាណិជ្ជកម្មនេះបានទេ។ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ភ្នាក់ងារ​បរទេស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ អ៊ីនធឺណិត​ត្រូវ​បានរឹតបន្តងជាខ្លាំង។

វិមានក្រឹមឡាំងបាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរឹតរឹតបន្តឹងការនិយាយដោយសេរី ដោយដាក់អ្នករិះគន់រដ្ឋបាល លោក ពូទីន ថា ជាភ្នាក់ងារបរទេស។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានរស្ស៊ី Tass និយាយថា អាជ្ញាធររុស្ស៊ីបានឃុំខ្លួនបុរសជនជាតិកូរ៉េខាងត្បូងម្នាក់ពីបទសង្ស័យថា បានធ្វើចារកម្មកាលពីដើមឆ្នាំនេះនៅក្នុងទីក្រុង Far Eastern នៃទីក្រុង Vladivostok ហើយបានបញ្ជូនជនសង្ស័យនោះទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។

តុលាការនៅទីក្រុងមូស្គូបានសម្រេចឃុំខ្លួនជនសង្ស័យរយៈពេលបន្តរហូតដល់ពាក់កណ្តាលខែមិថុនាខាងមុខនេះ។

រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ចូល​ប្រទេសកូរ៉េខាងត្បូង និង ​ជប៉ុនទៅ​ក្នុង​បញ្ជី​ប្រទេស​មិនមិនមែនជាមិត្ត​ ដែល​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹងប្រទេស​រុស្ស៊ី៕

ប្រភព៖ NHK, ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button