ព័ត៌មានជាតិ

ប្រទះឃើញទារកម្នាក់ ត្រូវបានគេយកមកផ្លុងចោលនៅសង្កាត់ចោមចៅទី២

ទារកគួរឲ្យសង្វែកម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដែលត្រូវបានគេយកមកផ្លុងចោលដោយជនមិនស្គាល់អត្តសញ្ញាណ មិនដឹងមូលហេតុ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅ ល្ងាចថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅក្នុងបុរីធូលន ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពេលប្រទះឃើញទារកខាងលើនេះរួចហើយ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ តាមការរាយការរបស់សន្តិសុខ។ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានរាយការណ៍បន្តទៅលោកចៅសង្កាត់ចោមចៅទី២ និង បានយកក្មេងនោះទៅរក្សាទុកនៅក្នុងសង្កាត់ចោមចៅទី២ បណ្ណោះអាសន្នសិន ដើម្បីរកសាច់ញាតិ យកទៅចិញ្ចឹមបីបាច់ថែរក្សាវិញ ក៏ដូចជាស្វែងរកសប្បុរសជន ដើម្បីយកទៅចិញ្ចឹមបន្ត៕

អត្ថបទពាក់ព័ន្ធ

Back to top button