ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប្រទេសណាមីប៊ី លោក Hage Geingob បានទទួលមរណភាពក្នុងអាយុ៨២ឆ្នាំ

មេដឹកនាំអាហ្រ្វិករូបនេះ បានប្រកាសកាលពីខែមុនថា លោកបានចាប់ផ្តើមព្យាបាលជំងឺមហារីក។

ខុទ្ធកាល័យ​របស់​លោក​បាន​និយាយ​ថា ប្រធានាធិបតី​ណាមីប៊ី លោក Hage Geingob បាន​ទទួល​មរណភាព​ក្នុង​អាយុ ៨២ឆ្នាំ ពោល​គឺ​មិន​ដល់​បី​សប្តាហ៍​បន្ទាប់​ពី​មាន​ការ​ប្រកាស​ថា លោក​នឹង​ទទួល​ការ​ព្យាបាល​ជំងឺ​មហារីក។

ប្រធានាធិបតីស្តីទី លោក Nangolo Mbumba បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើទំព័រ ហ្វេសប៊ុកផ្លូវការរបស់ លោក Geingob ថា លោក Geingob បានទទួលមរណភាពនៅថ្ងៃអាទិត្យនេះ នៅមន្ទីរពេទ្យ Lady Pohamba ក្នុងរដ្ឋធានី Windhoek ដោយមានវត្តមានប្រពន្ធ និងកូនៗរបស់លោកនៅក្បែរលោកនៅក្នុងមន្ទីពេទ្យនោះផងដែរ៕

ប្រភព៖ AL JAZEERA, ថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button