ព័ត៌មានជាតិ

ផឹកស្រាស្រវឹងធ្វើសកម្មភាពបំផ្លាញទ្រព្យសម្បត្តិក្នុងទីអារាម ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន

បាត់ដំបង ៖ កាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តកោះទឹមសុទ្ធា ហៅវត្តកកោះ ស្តិតក្នុងក្រុមទី៩ ភូមិកកោះ ឃុំកកោះ ស្រុកមោ ងឫស្សី ខេត្តបាត់ដំបង មានករណី ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស មួយបានកើតឡើងប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះ ម៉ាប់ សុភា ហៅម៉ូវ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិស្រែអូរ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (បច្ចុប្បន្នស្នាក់នៅវត្តខាងលើ) ប្រដាប់ ដោយពូថៅបានធ្វើសកម្មភាពកា-ប់បំផ្លាញសំភារៈក្នុងវត្តកោះទឹមសុទ្ធាហៅ វត្តកកោះបណ្ដាលឱ្យខូចខាតទូឈើ ចំនួន០១, ជើងពានចំនួន០២,បោកចានអស់ចំនួន០៦ចាន ,ឆ្នាំងចំនួន ០២ មូលហេតុដោយសារស្រវឹកស្រា ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរ បាលព្រហ្ម័ទណ្ឌ លោកវរសេនី យ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំ កម្លាំងធ្វើការ ឃាត់ខ្លួនជនសង័្សយខាងលើ នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ធ្វើការសា កសួរនិងបានកសាងសំណុំរឿង បញ្ជូនមកអនុវត្តទោសទៅតាមផ្លូវច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button