ព័ត៌មានជាតិ

ផ្ទះលក់អង្ករមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី

ភ្នំពេញ៖ កាលពី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ នៅបុរីពិភពថ្មី៣ ផ្ទះលេខ៦៥ ផ្លូវលេខ១៩c ក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ផ្ទះលក់អង្ករមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។
មុនពេលកេីតហេតុគេបានឃេីញមានផ្សែងយ៉ាងខ្មួរខ្មាញ់ចេញពីផ្នែកខាងក្រោយនិងជាន់ទីមួយភ្លាមនោះប្រជាពលរដ្ឋក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់តែដោយសារតែការឆាបឆេះមានផ្សែងខ្លាំងទេីបពិបាកចូលទៅបាញ់ពន្លត់ក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ជាច្រេីនគ្រឿង។
ហេតុការណ៍គ្រោះអគ្គិភ័យនោះផងដែរក៏បានរាលដាលដល់ផ្ទះជាប់គ្នាដែលទុកចោលបណ្តាលឱ្យរងការខូចខាតផងដែរតែមិនមានមនុស្សរងរបួសនោះទេ។
មូលហេតុនៃការឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទពាក់ព័ន្ធ

Back to top button