រាជធានី ភ្នំពេញ ៖ ដោយសារតែមានសំឡេងឡូឡារបស់ ភ្ញៀវ នៅក្នុងភោជនីយដ្ឋានមួយកន្លែងបង្កការរំខានដល់អ្នករស់នៅ អ្នកក្បែរខាងជារៀងរាល់យប់ខណៈម្ចាស់ភោជនីយដ្ឋានមិនបាន យកចិត្តទុកដាក់ធ្វើឱ្យមានភាពអនាធិបតេយ្យនោះជាក់ស្តែង កម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងនោះដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបន្ទាប់ពីពលរដ្ឋបានប្តឹងមក ។
យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យ ដឹងថាក្រោយពីប្រជាពលរដ្ឋប្តឹងរាយការណ៍មកផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារ ដេប៉ូ៣ខណ្ឌទួលគោក រាជធានី ភ្នំពេញនាយប់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ បានចុះអប់រំម្ចាស់ភោជនីយដ្ឋានមួយកន្លែងភ្ញៀវ ឡូឡាបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ អ្នកជិតខាងរហូតដល់ យប់ជ្រៅនិងឲ្យម្ចាស់ហាងធ្វើកិច្ចសន្យាមិនឲ្យមានបង្កសម្លេង រំខានដល់អ្នកជិតខាងទៀតនោះឡើយ ។
ដូច្នេះសង្ឃឹមបងប្អូនម្ចាស់តាមបណ្តាហាងទាំងអស់និងពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ត្រូវចេះយោគយល់ចូលរួមសហការនិង គោរពគោលការណ៍ឱ្យបានទាំងអស់គ្នាដើម្បីទទួលការរស់នៅ ក្បែរខាងមានសុខភាពនិងសុវត្ថិភាព ។