ព័ត៌មានជាតិ

ភ័យ បះសក់ បើក ត្រាក់ទ័រ ភ្ជួរ ដាំដំឡូង ផុស គ្រាប់ មីន តោន ០៤គ្រាប់ចេញពីក្នុងដី

ខេត្តបាត់ដំបង ៖ យ៉ាង ហោច ណាស់ គ្រាប់ មីន ប្រឆាំង រថក្រោះ ( មីនតោន ) ចំនួន ០៤ គ្រាប់ ផុស ចេញ ពី ក្នុង ដី ពេល ដែល ត្រាក់ទ័រ បើក ភ្ជួរដីចម្ការ ដាំដំឡូង មី ដែល គេ កប់ ត្រួត នៅ ក្នុង រណ្ដៅ ពីរ ផ្សេង គ្នា ហើយ ត្រូវ បាន កម្មករ ដើរ ដាំដំឡូង ប្រទះ ឃើញ កាលពី វេលា ម៉ោង ១០ និង ៣០ នាទី ព្រឹក ថ្ងៃ ទី ០៣ មេ សា នៅ ក្នុង ដីចម្ការ មួយ កន្លែង ស្ថិត នៅ ភូមិ ស្វាយស ឃុំ ត្រែង ស្រុក រតន មណ្ឌល ហើយ ត្រូវ បាន អាជ្ញាធរ រាយការណ៍ ភ្លាម ៗ សុំ អន្តរាគមន៍ ពី មន្ត្រី កំចាត់ មីន ស៊ី ម៉ាក់ ។

សេចក្ដីរាយការណ៍ បាន ឲ្យ ដឹង ថា គ្រាប់ មីន ប្រឆាំង រថក្រោះ ( មីនតោន ) ចំនួន ០៤ គ្រាប់ នោះ ត្រូវ បាន រក ឃើញ នៅ ក្នុង ដីចម្ការ របស់ កសិករ ឈ្មោះ ឃ្លាំង ចេក ភេទ ប្រុស អាយុ ៤៥ ឆ្នាំ រស់នៅ ភូមិ – ឃុំ កើតហេតុ ។ ប្រភព ដដែល បាន ប្រាប់ ថា ពេល កំពុង ភ្ជួរ អ្នក បើក ត្រាក់ទ័រ ពុំ បាន ប្រទះ ឃើញ ទេ តែ នៅ ពេល កម្មករ ចុះ ដាំដំឡូង មី ទើប ប្រទះ ឃើញ គ្រាប់ មីន ទាំងនោះ ផុស ចេញពី ក្នុង ដី រដូករណែល ធ្វើ ឲ្យ ម្នាក់ ៗ ភ័យ បះសក់ ។ ជា ពិសេស អ្នក បើក ត្រាក់ទ័រ និង ម្ចាស់ ចម្ការ ដែល តាំង ប្រើប្រាស់ ត្រាក់ទ័រ ភ្ជួរ ដាំដំឡូង រាល់ ឆ្នាំ ។

បើ តាម ម្ចាស់ ចម្ការ លោក ឃ្លាំង ចេក បាន រាយការណ៍ ប្រាប់ សមត្ថកិច្ច ថា គាត់ មិន បាន ប្រទះ ឃើញ គ្រាប់ មីនតោន នោះ ចាប់តាំងពី ត្រាក់ទ័រ ចូល ភ្ជួរ តែ ពេល ចុះ ដាំដំឡូង ទើប កម្មករ ម្នាក់ ប្រទះ ឃើញ ។ គាត់ និយាយ ថា ពេល ឃើញ ដូច្នេះ ស្រាប់តែ កម្មករ នោះ បាន ចាប់ ទាញ គ្រាប់ មីន ដៃរ គាត់ យូរ ម្ខាង មួយ គ្រាប់ ដើម្បី យក ទៅ រក្សា ទុក នៅ ក្បែរ គល់ឈើរ ក្រែង មាន អ្នក បះ ពាល់ នាំ បង្ក គ្រោះថ្នាក់ ។ ប៉ុន្តែ ក្រោយមក គាត់ បាន យក គ្រាប់ មក ទុក កន្លែង ដើម វិញ បន្ទាប់ ពី គេ ផ្ដល់ យោបល់ ពី ផល ប៉ះពាល់ និង ដើម្បី ទុក ឲ្យ មន្ត្រី ស៊ី ម៉ាក់ បាន ពិនិត្យ នៅ កន្លែង ដើម ។

អ្នក ដាំដំឡូង មី បាន និយាយ ថា គ្រាប់ មីន ទាំង ០៤ គ្រាប់ នោះ កប់ ក្នុង រណ្ដៅ ពីរ ផ្សេង គ្នា តែ នៅ ក្បែរ គ្នា ។ គ្រាប់ មីនតោន នេះ ត្រូវ គេ ដាក់ ត្រូ ត លើ គ្នា ពីរ ៗ គ្រាប់ ហើយ វា បាន ផុស ចេញពី ក្នុង ដី នៅ ពេល អ្នក បើក ត្រាក់ ភ្ជួរ ចំ តែបើ ត្រាក់ទ័រ នោះ បើក កិន ចំ ពីលើ ប្រហែល វា ផ្ទុះ គ្មាន បង្ក គ្រោះថ្នាក់ ធ្ងន់ធ្ងរ ទាំង មនុស្ស ទាំង ត្រាក់ទ័រ គ្មាន សល់ ទេ ព្រោះ គេ ដាក់ ត្រូ ត គ្នា មួយ រណ្ដៅ ៗ ដល់ ទៅ ពីរ គ្រាប់ ឯណោះ ។

ពាក់ព័ន្ធ នឹង ការ ដា ដុះ នៅ លើ ដីចម្ការ នេះ បើ តាម ម្ចាស់ ចំការ លោក ឃ្លាំង ចេក បាន ប្រាប់ សមត្ថកិច្ច ថា ដីចម្ការ គាត់ ធ្លាប់ ត្រូវ ត្រាក់ទ័រ ចូល ភ្ជួរ ដាំដំឡូង មី រាល់ ឆ្នាំ មិន ដែល ប៉ះ ចំ គ្រាប់ យុទ្ធ ភ័ ណ្ធ ធំ ៗ យ៉ាង នេះ ទេ ។ លោក ថា នេះ ជា សំណាង មួយ ក្នុង ១០០០ គ្រោះថ្នាក់ ដែល ពេល នេះ ត្រាក់ទ័រ ភ្ជួរ ប៉ើង គ្រាប់ មីន នេះ ឲ្យ ឃើញ ទាន់ បើ មិន ចឹ ង ទេ ពេល ត្រាក់ទ័រ ចុះ ភ្ជួរ ឆ្នាំ ក្រោយ ៗ ប្រាកដជា គ្រោះថ្នាក់ ធ្ងន់ ជា មិន ខាន ។

នាយ ប៉ុស្ដិ៍ រដ្ឋបាល ឃុំ ត្រែង លោក ហិត ណាត បាន ប្រាប់ ថា បើ តាម ប្រវត្តិ ដីចំការ ដែល ប្រទះ ឃើញ គ្រាប់ មីនតោន នោះ ជា អតីត តំបន់ សមរភូមិ ប្រយុទ្ធ គ្នា យ៉ាង ក្ដៅ គគុក ក្នុង សម័យ សង្គ្រាម ។ លោក ថា បើ តាម ពិនិត្យ ជាក់ស្ដែង គ្រាប់ មីនតោន នោះ ត្រូវ បាន គេ កប់ ក្នុង ដី ជ្រៅ គ្រាន់ ដែរ ទើប ម្ចាស់ ចំការ ប្រើប្រាស ត្រាក់ទ័រ ភ្ជួរ រាល់ ឆ្នាំ មិន ប៉ះ ។

ប៉ុន្តែ ពេល ភ្ជួរ រាល់ ឆ្នាំ ធ្វើ ឲ្យ ដី កាន់តែ រាក់ ថែម ទាំង ត្រូវ ទឹកភ្លៀង ផង ទើប ឆ្នាំ នេះ ពេល ចុះ ភ្ជួរ ផាល ត្រាក់ទ័រ ទាញ គ្រាប់ មីន ប៉ើង ចេញពី ក្នុង ដី តែ សំណាងល្អ ណាស់ ដែល ត្រាក់ទ័រ មិន បើក កិន ចំ គ្រាប់ បើ មិន ដូច្នេះ ទេ ប្រាកដជា គ្រោះថ្នាក់ ធ្ងន់ធ្ងរ ជា មិន ខាន ។

បើ តាម លោក ហិត ណាត នាយ ប៉ុស្ដិ៍ រដ្ឋបាល ឃុំ ត្រែង ដដែល នេះ បាន ប្រាប់ បន្ថែម ថា នៅ ព្រឹក ថ្ងៃ ដដែល មុន ពេល ពលរដ្ឋ ដាំដំឡូង មី ប្រទះ ឃើញ គ្រាប់ មីនតោន ចំនួន ០៤ គ្រាប់ ខាងលើ នេះ ក៏ មាន ប្រជាពលរដ្ឋ ម្នាក់ រាយការណ៍ មក ដែរ ថា គេ បាន ប្រទះ ឃើញ គ្រាប់ យុទ្ធភណ្ឌ មិន ទាន់ ផ្ទុះ មួយ គ្រាប់ ផង ដែរ នៅ ក្បែរ មាត់ អូរ មួយ កន្លែង ស្ថិត នៅ ភូមិ ជា មន្ត្រី ឃុំ ត្រែង ស្រុក រតន មណ្ឌល ។ លោកនាយ ប៉ុស្ដិ៍ បាន បញ្ជាក់ ថា គ្រាប់ យុទ្ធភណ្ឌ មួយ គ្រាប់ នោះ ជា ប្រភេទ គ្រាប់ មីន Z-2 ដែល គេ ហៅ « មីន ស្នូលពោត » ។

បើ តាម ពិនិត្យ គ្រាប់ មីន នេះ ទំនង ត្រូវ គេ រើស បាន ពី កន្លែង ផ្សេង រួច យក ទៅ បោះចោល នៅ ទីនោះ ។ ប៉ុន្តែ យ៉ាងណា ក្រោយ ពី ប្រទះ ឃើញ គ្រាប់ មីន ដ៏ គ្រោះថ្នាក់ ទាំងអស់ ខាងលើ នេះ យើង បាន រាយ ការណ៍ ភ្លាម ៗ តាម លំដាប់លំដោយ ជូន ថ្នាក់លើ ដើម្បី សុំ អន្តរាគមន៍ ពី កម្លាំង អង្គភាព កំចាត់ មីន ស៊ី ម៉ាក់ ចុះ មក ពិនិត្យ និង យក គ្រាប់ ទាំងនោះ ចេញពី ទីតាំង កើតហេតុ ដោយ សុវត្ថិភាព អស់ហើយ ៕

អត្ថបទពាក់ព័ន្ធ

Back to top button