ព័ត៌មានជាតិ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ បានទៅទស្សនាព្រះអាទិត្យនឹងរះឡើងចំកំពូលកណ្តាលប្រាសាទអង្គរ

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ មាន

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរ ឬសមរាត្រី ដែលកើតមាន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ក្នុងខែកញ្ញា នឹងកើតមានម្ដងទៀត។

សម្រាប់នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ បានទៅទស្សនាព្រះអាទិត្យនឹងរះឡើងចំកំពូលកណ្តាលប្រាសាទអង្គរ ហើយអ្វីដែលភ្ញៀវទេសចររងចាំនោះមិនខកបំណងនោះទេ គឺដោយសារតែអាកាសធាតុល្អ ភ្ញៀវទេសចរបានទស្សនាថ្ងៃរះបានយ៉ាងពេញចិត្តចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

រូបថត៖ ឃុត សៅ / AKP

អត្ថបទពាក់ព័ន្ធ

Back to top button