ព័ត៌មានជាតិ

ភ្ញៀវបរទេស ចាប់ផ្តើម ទៅជិះរទេះគោកម្សាន្តនៅស្រុក កំពង់ត្រឡាច ឡើងវិញ 

កំពង់ឆ្នាំងៈ រទេះគោ ដឹក ភ្ញៀវ បរទេស នៅ ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ផ្តើម ពេញ និយម ឡើងវិញ បន្ទាប់ពី បាត់ ភ្ញៀវ អស់ ចាប់តាំងពី ក្នុងសម័យ កូ វីដ ១៩ ជាមួយនឹង ការ ទស្សនា ផ្ទាំង គំនូរ បុរាណ អាយុ ជាង ៣០០ ឆ្នាំ ក្នុង ព្រះវិហារ វត្ត ពោធិ៍ រុក្ខា រាម ហៅ វត្ត កំពង់ត្រឡាច លើ ។ 

តាមរយៈ វត្ត បុរាណ និង ការធ្វើដំណើរ កម្សាន្ត បែប ប្រពៃណី ជិះរទេះ គោ របស់ ភ្ញៀវ បរទេស បាន ផ្តល់ឱកាស ការងារ និង ចំណូល ដល់ ប្រជាពលរដ្ឋ រស់នៅក្នុង តំបន់ ជនបទ ក្នុង ឃុំ កំពង់ត្រឡាច ។ ទេសចរណ៍ សហគមន៍ នេះ មិន ត្រឹមតែ បាន កម្រៃ ផ្គត់ផ្គង់ គ្រួសារ ក្នុង សហគមន៍ ទេ តែ ថែមទាំង បង្កើន ការអភិរក្ស រូបគំនូរ និង សត្វ គោ រទេះគោ ថែម ទៀតផង ។

ទេសចរណ៍ សហគមន៍ នេះ ក៏បាន ជួយ ទ្រទ្រង់ ជីវភាព ដល់ គ្រួ សារ របស់លោក ខៀវ សុភាព ក៏ដូចជា អ្នកភូមិ តា ហាង ក្នុង ឃុំ កំពង់ត្រឡាច ផងដែរ ។ ភាគច្រើន ភ្ញៀវ បរទេស ធ្វើដំណើរ ពី អាមេរិក ពី បារាំង និង ពី ជប៉ុន មក ទស្សនា ទី អារាម នោះ គឺ ដើម្បី មើលរូប គំនូរ ពី សម័យបុរាណ ដែលមាន អាយុកាល ជាង ៣០០ ឆ្នាំ រួមទាំង តួ ព្រះវិហារ ដ៏ ចំណាស់ មួយ ផង ។

លោក ខៀវ សុភាព បាន រៀប រាប់ ថា លោក ជា សមាជិក ម្នាក់ ក្នុងចំណោម សមាជិក ៤៨ នាក់ ក្នុង សមាគម រទេះគោ ភូមិ កំពង់ ត្រឡាច លើ ហើយ លោក មាន រទេះ ១ គ្រឿង និង មាន គោ ឈ្មោល ១ នឹម ។ ក្នុង ១ ថ្ងៃៗ លោក អាច ដឹក ភ្ញៀវ បរទេស បាន ចន្លោះ ពី ២ ទៅ ៣ ជើង ដោយ ក្នុង ១ រទេះគោ អាច ផ្ទុក ភ្ញៀវ បាន ២ នាក់ ជិះ មើល តាម ភូមិឋាន របស់ ប្រជាពលរដ្ឋ រស់នៅ ជនបទ ហើយ បាន ចូលទៅ ទស្សនា នៅ វិហារ បុរាណ ក្នុង វត្ត ពោធិ៍ រុក្ខា រាម ស្ថិត ក្នុងភូមិ តា ហាង ឃុំ កំពង់ត្រឡាច ។

បុរស វ័យ ៥២ ឆ្នាំ រូបនេះ បាន បន្តថា រូបលោក ក៏ដូចជា សមាជិក នៅក្នុង សមាគម ទាំងអស់ ដែរ សុទ្ធ តែមាន រទេះ និង គោ ខ្លួនឯង ផ្ទាល់ ហើយ សេវា ដឹក ក្នុង ភ្ញៀវ ម្នាក់ ៧ ដុល្លារ ។ ចំណែក លោក ដែលមាន គោ និង រទេះ ស្រាប់ ហើយ ជា អ្នក បរទេះ ជូន ភ្ញៀវ ផង នោះ ក្នុង ១ ថ្ងៃ លោក អា ចរក កម្រៃ បាន ពី ការដឹក ភ្ញៀវ ចន្លោះ ពី ៣ ម៉ឺន ទៅ ៥ ម៉ឺន រៀល ជា លុយ ដែល សមា គម បាន យក ៧ ដុល្លារ ពី ភ្ញៀវ ។ ប៉ុន្តែ កាលពី ឆ្នាំ ២០១៩ និង ឆ្នាំ ២០២០ មិនសូវមាន ភ្ញៀវ បរទេស មក ជិះ រទេះគោ ទេ ព្រោះ ពេលនោះ នៅ បរទេស កំពុងតែ ផ្ទុះ ជំងឺ កូ វីដ ។

ក្រោយមក ចូលដល់ ឆ្នាំ ២០២០ កាន់តែ ខ្សត់ ភ្ញៀវ រហូត ធ្វើឱ្យ សមា គម បិទ តែម្តង រីឯ លោក ក៏ដូចជា សមាជិក ដទៃទៀត ដែរ ត្រូវ លក់ គោ អស់ ។ ប៉ុន្តែ ចាប់ពី ប្រទេស កម្ពុជា បើក ឡើងវិញ ពី ការបិទ ខ្ទប់ ពី ជំងឺ កូ វីដ មក គឺ វត្តមាន របស់ ភ្ញៀវ បរទេស មាន ឡើងវិញ រហូតមកដល់ ប ច្ចុ ប្បន្ន នេះ ។

លោក សុភាព ប្រាប់ថា ៖ « សម្រាប់ ខ្ញុំ គិតថា ការងារ ប រទេះដឹក ភ្ញៀវ នេះ អត់ ហត់ ហើយ យើង ក៏ មិនសូវ បញ្ចេញ កម្លាំង ពលកម្ម អី ផង ទេ ។ យើង មិន ចំណាយ អ្វី ទៅលើ គោ ទេ គ្រាន់តែ រក ស្មៅ ឱ្យ វា ស៊ី ហ្នឹង ហើយ ខ្ញុំ សប្បាយចិត្ត ដែល បាន និយាយ លេង ជាមួយ ភ្ញៀវ គាត់ ប្រាប់ថា គាត់ ប្លែក ក្នុង ចិត្ត ធ្លាប់តែ ជិះ កាត់ ទីក្រុង ទំនើបៗ តែ មក ជិះរទេះ ក្របី – គោ មើល វាលស្រែ ប្លែក អារម្មណ៍ ខ្លាំង » ។

លោក ខៀវ សុភា និយាយថា ប្រាក់កម្រៃ ដែល លោក រកបាន ពី ការដឹក ភ្ញៀវ គឺ មិន ច្រើន ហើយក៏ មិនតិច ដែរ អាច ទប់ទល់ ជីវភាព ចិញ្ចឹម ប្រពន្ធ កូន របស់លោក បាន ។ ដោយសារតែ លោក រកប្រាក់ បាន ពី សត្វ គោ ដូចនេះ ទើប លោក ពោលថា ៖ « ខ្ញុំ គិតថា មិន ថាស ត្វ គោ ឬ ក្របី ទេ វា បានផ្តល់ ផលប្រយោជន៍ ឱ្យ យើង ច្រើន បើទោះបីជា គេ មិនសូវ ត្រូវការ វា ជា កម្លាំង អូសទាញ ធ្វើ កសិកម្ម នាបច្ចុប្បន្ន ក្តី » ។ 

លោក តឹក គ្រឿង ប្រធាន គណៈកម្មការ ក្នុង សមាគម រទេះគោ ភូមិ កំពង់ត្រឡាច លើបានឱ្យដឹងថា សមាគម នេះ បាន បង្កើតឡើង តាំងពី ឆ្នាំ ២០០៧ ក៏ប៉ុន្តែ កាលនោះ មាន ភ្ញៀវ ជិះរទេះ មួយៗ នៅឡើយ ទេ រីឯ រទេះគោ ក៏មាន ចំនួន តិច ដែរ ។ មុន កើតមាន ជំងឺ កូ វីដ មាន ភ្ញៀវ បរទេស មាន ច្រើនតែ ចូលដល់ សម័យ កូ វីដ សមាគម ឈប់ ដំណើរការ តែម្តង ហើយ នៅពេលនោះ សមាជិក ក្នុង សមាគម ក៏ លក់ គោ ស្ទើរ អស់ គ្មាន សល់ ដែរ ។

លោក តឹក គ្រឿង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ក្រោយពី ជំងឺ កូ វីដ ស្ងប់ ស្ងាត់ ទៅ ទើប សមាគម ចាប់ផ្តើម ប្រមូល សមាជិក ឡើងវិញ ដែលមាន ៤៨ គ្រួសារ មកពី ភូមិ អ្នកតា ហាង និង ភូមិ កំពង់ត្រឡាច លើ ។ ចំពោះ សមាជិក ម្នាក់ៗ ក៏មាន រទេះ ១ គ្រឿង និង គោ ១ នឹម ដែរ ហើយ បច្ចុប្បន្ន មាន ភ្ញៀវ បរទេស បណ្តើរៗ ឡើងវិញ ច្រើន ដែរ ដោយ ក្នុង ១ ថ្ងៃៗ មាន ប្រមាណ ពី ៥០ នាក់ ហើយ ថ្ងៃ ខ្លះ ឡើងដល់ ១០០ នាក់ ក៏មាន តែ កម្រ មាន ភ្ញៀវ ខ្មែរ ណាស់ ។

ចំពោះ ភ្ញៀវ ម្នាក់ សមាគម យក ថ្លៃ ជិះរទេះ ៧ ដុល្លារ ក្នុង ៧ ដុល្លារ នេះ ក៏ រួមទាំង កម្រៃ អ្នក បររទេះ ជូន ភ្ញៀវ ផងដែរ ដែល ភ្ញៀវ ទាំងអស់នោះ គឺមាន ហ្គា យ ( មគ្គទេសក៍ ) ជា អ្នកដឹកនាំ មកជា កញ្ចប់ ។

ភាគច្រើន ភ្ញៀវ បរទេស ទាំងនោះ ឆ្លងកាត់ ពី ប្រទេស វៀតណាម ចូលមក រាជធានី ភ្នំពេញ និង បន្តទៅ ខេត្តសៀមរាប ហើយ ជិះ កប៉ាល់ ចូលមក ខេត្តកំពង់ឆ្នាំង តែ ក៏មាន ក្រុម ភ្ញៀវ ខ្លះ ជិះ រថយន្ត ទេសចរ ណ៍ ពី ភ្នំពេញ មក ដែរ ។

បើតាម លោក តឹក គ្រឿង គោល ដៅ របស់ ភ្ញៀវ មក សមាគម គឺ ទី ១ គេ ចង់ ជិះរទេះ ក្របី -គោ និង មើល ភូមិឋាន អ្នកស្រែ បែប រស់នៅ ជនបទ ពិសេស គឺ ចូល ទស្សនា នៅ វត្ត ពោធិ៍ រុក្ខា រាម ហៅ វត្ត កំពង់ ត្រឡាច លើ ព្រោះ វត្ត ពោធិ៍ រុក្ខា រាម ជាវ ត្ត ចំណាស់ ដែលមាន អាយុកាល ប្រហែល ៣០០ ឆ្នាំ ហើយ ហើយ ព្រះវិហារ នៅក្នុង វត្ត បាន បន្សល់ នូវ រូបគំនូរ ដែល មើលទៅ ហាក់ដូចជា រស់ រវើក តែម្តង ។

បន្ទាប់ពី ភ្ញៀវ បរទេស ដែល បាន ចូល មើលរូប គំនូរ និង ទិ ដ្ឋ ភាព នៅក្នុង វត្ត ហើយ ពួកគេ ខ្លះ ក៏មាន ជំនឿ ទៅលើ ព្រះសង្ឃ ឱ្យ ព្រះសង្ឃ ចង អំបោះ នៅ កដៃ ហើយ ពួកគេ ក៏ ប្រគេន លុយ ដូចនេះ សមាជិក ក្នុង សមាគម ក៏បាន កម្រៃ ហើយ វត្ត ក៏មាន ចំណូល ទៀត ។

លោក បាន បញ្ជាក់ថា ៖ « ខ្ញុំ និង ប្រជាពលរដ្ឋ ពិសេស មន្ទីរ ពាក់ ព័ន្ធ ក្នុង ខេត្ត ខិតខំ អភិរក្ស ខ្លាំងណាស់ ព្រោះ ខ្លាច បាត់បង់ អត្ត សញ្ញាណ ប្រពៃណី ខ្មែរ យើង ព្រោះ សម័យ បច្ចុប្បន្ន មាន ភាពទំនើប គេ ប្រើ ម៉ាស៊ីន ជំនួស កម្លាំង គោ ក្របី អស់ហើយ តែ យើង ក៏ មិន ចោល ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី យើង ដែរ » ។

បើ យោងតាម លោក តឹក គ្រឿង ចំពោះ ភ្ញៀវ បរទេស ដែល មក តាម កប៉ាល់ គឺ សមាគម ទៅ ទទួល នៅ កំពង់ផែ ចំណត តែម្តង បន្ទាប់មក ដឹក ពួកគាត់ ទៅ ទស្សនា រូបគំនូរ នៅ ព្រះវិហារ នៅ ពោធិ៍ រុក្ខា រាម ដែលមាន ចម្ងាយ ទាំង ទៅ ទាំង មក ប្រហែល ៥ គីឡូម៉ែត្រ ។ ក្នុង ១ ថ្ងៃ មាន ភ្ញៀវ ពី ៥០ នាក់ ទៅដល់ ១០០ នាក់ ដែល ខាង អ្នក នាំ ភ្ញៀវ ជា អ្នកដឹកនាំ មក ។ ការ បង្កើតឡើង នូវ ទេសចរណ៍ សហ គម ន៍ នេះ ក៏ ទទួល បានការ សាទរ ពី មន្ទីរ ទេសចរណ៍ ខេត្ត កំពង់ ឆ្នាំង ដែរ ។ 

នៅក្នុង ខេត្តកំពង់ឆ្នាំង មាន តំបន់ ទេសចរណ៍ ចំនួន ២៤ កន្លែង ដោយ រាប់ទាំង តំបន់ ប្រាសាទបុរាណ ផង ។ ក្នុងនោះ តំបន់ ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ មាន ចំនួន ១០ កន្លែង និង តំបន់ ទេសចរណ៍ធម្មជាតិ មាន ១៤ កន្លែង ហើយ វត្ត ពោធិ៍ រុក្ខា រាម គឺជា គោលដៅ ទេសចរណ៍ របស់ ភ្ញៀវទេសចរ បរទេសមួយ ដែរ ។ នេះ បើតាម ការ ឱ្យដឹងពី លោក សេង សាលី ប្រធាន មន្ទីរ ទេស ចរណ៍ ខេត្តកំពង់ឆ្នាំង ។

បើតាម លោក សេង សាលី នៅក្នុង ខេត្តកំពង់ឆ្នាំង មាន សហគមន៍ ទេសចរណ៍ ចំនួន ២ ដែល ភ្ញៀវ បរទេស និយម មក ទស្សនា គឺ នៅ វត្ត ពោធិ៍ រុក្ខា រាម ដែល ស្ថិតនៅ ភូមិ តា ហាង ក្នុង ឃុំ កំពង់ត្រឡាច ស្រុក កំពង់ត្រឡាច និង ១ ទៀត នៅក្នុង សហគមន៍ ផលិត វត្ថុ អនុ ស្សាវ រី យ៍ ស្មូនឆ្នាំង ក្អម ដី នៅ ភូមិ អណ្តូង ឫស្សី ឃុំ ស្រែ ថ្មី ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមាន ចម្ងាយ ប្រហែលជា ៣ គីឡូម៉ែត្រ ពី ក្រុង កំពង់ឆ្នាំង ។

ដោយឡែក សម្រាប់ ភ្ញៀវ ក្នុងស្រុក វិញ គឺ និយម ទៅ កម្សាន្ត នៅ តំបន់ ទឹកធ្លាក់ នៅ សហគមន៍ ទេសចរណ៍ ទឹកធ្លាក់ ធម្មជាតិ ថ្ម ក្រាល តំបន់ ទឹកធ្លាក់ ស្រែអំពិល នៅ អន្លង់ ស្វាយ ស្ថិតនៅ ក្នុងស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង រួម នឹង តំបន់ ផ្សេងៗ ទៀត ។

លោក សាលី ថ្លែងថា ៖ « រាល់ តំបន់ ទេសចរណ៍ ទាំងនោះ ជា សក្តានុពល ទាក់ទាញ ភ្ញៀវ ទេស ចរ ទាំង ក្នុងស្រុក និង ក្រៅ ស្រុក ចេះតែ កើន ឡើងជា លំដាប់ ។ ដោយ ស្ថិតក្នុង បរិយាកាស នេះ បានធ្វើឱ្យ មានការ កើនឡើង នូវ ជីវភាព ប្រជាពលរដ្ឋ ចូលរួម កាត់ បន្ថយ ភាពក្រីក្រ បាន មួយកម្រិត ដែរ ។ បើ សម្រាប់ ភ្ញៀវ បរទេស វិញ ត្រូវបាន គេ ស្គាល់ អំពី វប្បធម៌ ប្រពៃណី យើង កាន់តែច្បាស់ » ។

លោក សុខ ធួ ក ប្រធាន មន្ទីរ វប្បធម៌ និង វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា វត្ត ពោធិ៍ រុក្ខា រាម ហៅ វត្ត កំពង់ត្រឡាច លើ ដែល ភ្ញៀវ បរទេស និយម ទៅ កម្សាន្ត គឺជា វត្តមាន វ័យ ចំណាស់ ជាងគេ នៅក្នុង ខេត្តកំពង់ឆ្នាំង ដែល ត្រូវបាន សាងសង់ឡើង នៅក្នុង សតវត្សរ៍ ទី ១៧ ។

លោក ប្រធាន មន្ទីរ បាន បញ្ជាក់ថា ៖ « ចំពោះ ការបម្រើ ភ្ញៀវ ដោយ រទេះគោ នេះ បានបង្ហាញ ពី ទំនៀម ទម្លាប់ ប្រពៃណី ខ្មែរ យើង តាំងពីដើម មក ។ យើង សរសើរ ដែល សមាគមរ ទេះ គោ រក្សាបាន នូវ ប្រពៃណី នេះ បានល្អ ហើយ ភ្ញៀវ ក៏ ពេញចិត្ត ក្នុងការ ជិះ រទេះគោ របស់ សមាគម នេះដែរ »៕

អត្ថបទពាក់ព័ន្ធ

Back to top button