ព័ត៌មានជាតិ

ភ្លើងប្រច័ណ្ឌបានធ្វើឲ្យបុរសជាប្តី ហ៊ានលើកដៃ កាប់ប្រពន្ធរបស់ខ្លួនឯង

កាលពីវេលាម៉ោង៧យប់ ថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ បុរសជាប្តីឈ្មោះ ឯក សំអូន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ បានទាញកាំបិតផ្គាក់ កាប់ទៅលើប្រពន្ធរបស់ខ្លួនឯងឈ្មោះ ថន ដាណេ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ត្រូវចំថ្ពាល់ខាងឆ្វេង ដោយសារតែភ្លើងប្រច័ណ្ឌ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្រោយពេលកើត បុរសជាប្តីរបស់ស្ត្រីខាលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទុកនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button