ព័ត៌មានជាតិ

មនុស្សចំនួន៤នាក់រងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង ម៉ូតូបុកគ្នាពេញទំហឹងនៅ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូម៉ាក Honda Zoomer-X និង  ម៉ូតូម៉ាក Honda Click បុកគ្នាពេញទំហឹង បណ្តាលឱ្យមនុស្សប្រុសស្រីចំនួន៤នាក់ រងរបួសធ្ងន់ស្រាល។ ចំណែកឯម៉ូតូវិញ រងការខូចខាតទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង២:០០នាទីយប់រំលងអាធ្រាត ថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ  ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១ ត្រង់ចំណុចរង្វង់មូលវិមានឯករាជ្យ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូម៉ាក Honda Zoomer-X ពណ៌ក្រហមលាយស ពាក់ផ្លាកលេខ បាត់ដំបង 1AC-0717 ចំនួន១គ្រឿង បើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ដោយបើកម៉ូតូឆ្វែលរង្វង់មូលវិមានឯករាជ្យ។ ស្រាប់តែភ្លាមនោះ ក៏មានម៉ូតូម៉ាក Honda Click ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AU-8526 ចំនួន១គ្រឿង បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូទៅជើង បញ្ច្រាសទិស ក្នុងល្បឿនលឿន ដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតម៉តូទៅបុកគ្នាពេញទំហឹង បណ្តាលឱ្យមនុស្សប្រុសស្រីចំនួន៤នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។ ចំណែកឯម៉ូតូវិញ រងការខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុខាងលើ ធ្វើការវាស់វែង និង ធ្វើកំណត់ហេតុ។ ចំណែកឯម៉ូតរបស់ភាគីទាំងសងខាតវិញ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំដោះស្រាយគ្នាតាមក្រោយ៕

អត្ថបទពាក់ព័ន្ធ

Back to top button