
(ព័ត៌មានបឋម)៖ មានអំពើហិង្សាមួយបានកើតឡើង នៅថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ បណ្តាលឱ្យមនុស្សប្រុសស្រីចំនួនជិត១០នាក់ បានរងរបួសធ្ងន់ស្រាល។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១ និង ៣០នាទីយប់ ដែលមានទីតាំងស្ថិតនៅ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯមូលហេតុបឋមឈានដល់អំពើហិង្សាខាងលើនេះ គឺបណ្តាលមកពីទាស់ពាក្យសម្តីគ្នារវាងអ្នកភូមិ និងកម្មករសំណង់៕





