ព័ត៌មានជាតិ

មនុស្សពីរនាក់បានស្លាប់ និងគោមួយក្បាលបានងាប់ ដោយសារសត្វគោមួយក្បាលដើរឆ្លងផ្លូវ 

វេលាម៉ោង ០០:៤០នាទីឈានដល់ថ្ងៃទី ១៧ មីនា ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ( ៤៦-៤៧ ) ស្ថិតនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ម៉ូតូ០១គ្រឿងម៉ាកយ៉ាន់ម៉ាហាអ៊ិច-អរ (XR) ព័ណខ្មៅពាក់ផ្លាកលេខភ្នំពេញ1XQ-5354បើកបរពីទិសខាងកើត ទៅទិសខាងលិច អ្នកបើកបរឈ្មោះ សឿង វើន ភេទប្រុស អាយុ២៧ឆ្នាំ អ្នករួមដំណើរឈ្មោះ ឡាំ បូរាណ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកម៉ូតូដល់ចំណុចខាងលើ បានបុកសត្វគោញីមួយក្បាលដើរឆ្លងផ្លូវ បណ្តាលឲ្យគ្រោះថ្នាក់ស្លាប់មនុស្ស០២នាក់នៅហ្នឹងកន្លែង រីឯសត្វគោក៏ងាប់នៅកន្លែងកើតហេតុ ។ 

បច្ចុប្បន្នពលរដ្ឋជាម្ចាស់សត្វចិញ្ចឹមនៅតែបន្ដលែងសត្វមិនទទួលខុសត្រូវនិងតែងតែបង្កបញ្ហាគ្រោះថ្នាក់ផ្សេងៗញឹកញាប់ពេលខ្លះខូចខាតសម្ភារៈ ទោះបីជាអាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយអំពីបញ្ហានេះក៏នៅតែបន្ដកើតមាន ៕

អត្ថបទពាក់ព័ន្ធ

Back to top button