ព័ត៌មានជាតិ

មនុស្សម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករាឃាត់ខ្លួនបាន ក្នុងករណីពាក់ព័ន្ធនឹងករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះធ្វើប្រតិបត្តិការបង្រាបករណីពាក់ព័ន្ធជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន១ករណី ដែលមានទីតាំងស្ថិតនៅក្រោយអាគារទី៣ ផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ខណៈកំពុងល្បាតនៅក្នុងមូលដ្ឋាន។

នៅក្នុងប្រតិបត្តិការបង្រាបខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស បានចំនួន១នាក់ ឈ្មោះ ពេជ្រ វេហា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន៖ ក្រាមពណ៌សថ្លាចំនួន១កញ្ចប់ធំល្មម ថង់ច្រកតូចមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button