ព័ត៌មានអន្តរជាតិ

មនុស្សម្នាក់បានស្លាប់បន្ទាប់ពីខ្មាន់កាំភ្លើងពាក់ម៉ាស់ពីរនាក់បានវាយប្រហារព្រះវិហារអ៊ីស្តង់ប៊ុលមួយកន្លែងក្នុងអំឡុងពេលពិធីបុណ្យអភិបូជា

មន្ត្រីទួរគីបាននិយាយថា “អ្នកវាយប្រហារពាក់ម៉ាស់ពីរនាក់” បានវាយប្រហារព្រះវិហារ Santa Maria ក្នុងសង្កាត់ Sariyer នៅម៉ោងប្រហែល ១១:៤០ព្រឹក។

មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីខ្មាន់កាំភ្លើងពាក់ម៉ាស់ពីរនាក់ បានវាយប្រហារព្រះវិហារមួយកន្លែងក្នុងទីក្រុងអ៊ីស្តង់ប៊ុលក្នុងអំឡុងពេលពិធីបុណ្យអភិបូជាកាលពីថ្ងៃអាទិត្យ។

មន្ត្រីអ៊ីស្តង់ប៊ុលបាននិយាយថា “អ្នកវាយប្រហារពាក់ម៉ាស់ពីរនាក់” បានវាយប្រហារព្រះវិហារ Santa Maria ក្នុងសង្កាត់ Sariyer នៅម៉ោងប្រហែល ១១:៤០ព្រឹក។

ពួកគេក៏បានរាយការណ៍ផងដែរថា អ្នកវាយប្រហារបានរត់គេចខ្លួន ហើយអ្នកផ្សេងទៀតនៅក្នុងព្រះវិហារបានរមៀលខ្លួននៅលើដីដើម្បីការពារខ្លួនរបស់ពួគេ។ មិនមានអ្នករងរបួសផ្សេងទៀត ត្រូវបានគេបញ្ជាក់ឡើយ។

គេនៅមិនទាន់បានដឹងច្បាស់ថា តើមូលហេតុអ្វីនៅពីក្រោយការវាយប្រហារនេះ ថាតើវាមានជាប់ពាក់ព័ន្ធនឹងក្រុមណាមួយដែរឬទេ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Ali Yerlikaya បានប្រកាសថា ការស៊ើបអង្កេតមួយត្រូវបានបើក ហើយអាជ្ញាធរកំពុងធ្វើការដើម្បីចាប់ខ្លួនអ្នកទាំងពីរដែលពាក់ព័ន្ធ។

ប្រទេសទួរគីក៏បានទទួលរងនូវការទម្លាក់គ្រាប់បែកដ៏សាហាវមួយនៅចន្លោះឆ្នាំ២០១៥ និង ២០១៧ ដោយក្រុមរដ្ឋឥស្លាម និងក្រុមឃឺដដែលមិនស្របច្បាប់។

ប្រភព៖ Sky News, ថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button