ព័ត៌មានជាតិ

មនុស្សម្នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកោះនរា សង្កាត់និរោធ

កាលពីយប់ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដ៏គួរឲ្យរន្ធត់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បណ្តាលឲ្យមនុស្សម្នាក់រងរបួស ចំណែកឯរថយន្តរងការខូចខាត ដែលមានទីតាំងស្ថិតនៅកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-5679 បើកបរដោយនារីម្នាក់តែម្នាក់ឯង ក្នុងល្បឿនមួយយ៉ាងលឿន មកដល់ត្រង់ចំណុចផ្លូវបំបែកជា៤ ក៏បានបុកជាមួយនឹងរបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តហោះឡើងលើ ធ្លាក់ចុះមកវិញ ក្រឡាប់៣ជុំ មកប៉ះជាមួយនឹងបង្គោលភ្លើងបំភ្លឺបន្ថែមទៀត បណ្តាលឲ្យមនុស្សរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ដើម្បីជួយសង្គ្រោះបន្ទាន់។ ចំណែកឯរថយន្តរងការខូចខាតយ៉ាងដំណំ។

សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button