ព័ត៌មានអន្តរជាតិ

មនុស្សរាប់សិបនាក់ត្រូវបានរាយការណ៍ថា បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងហ្គាហ្សា

ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងទីក្រុងហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដោយយោធាអ៊ីស្រាអែលបានចេញបញ្ជាឱ្យជម្លៀសប្រជាជនចេញជាថ្មីម្តងទៀតសម្រាប់ផ្នែកខ្លះនៃទីក្រុងកាលពីថ្ងៃចន្ទ ខណៈដែលខ្លួនបានបន្តការវាយប្រហារលើតំបន់ ដែលខ្លួនបានដកកងកម្លាំងពីមុនមក។

ទីភ្នាក់ងារសារព័ត៌មាន Wafa បានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន២០នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅក្នុងសង្កាត់ Al-Sabra ក្នុងទីក្រុង Gaza ភាគខាងជើងតំបន់ហ្គាហ្សា។ ភាគច្រើននៃជនរងគ្រោះ គឺជាស្ត្រី និងកុមារ។

អង្កការមនុស្សធម៌ សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនក៏បាននិយាយផងដែរថា ខ្លួនកំពុងព្យាយាមជួយសង្គ្រោះក្មេងស្រីអាយុប្រាំមួយឆ្នាំដែលជាប់ក្នុងឡាន បន្ទាប់ពីសមាជិកគ្រួសាររបស់នាងចំនួន៦នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅលើរថយន្តនៅក្នុងទីក្រុងហ្គាហ្សាផងដែរ៕

ប្រភព៖ AL JAZEERA, ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button