ព័ត៌មានជាតិ

មនុស្ស៣នាក់ស្លាប់ភ្លាមៗ និងបួននាក់បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីរថយន្ត៤គ្រឿង បុកបន្តគ្នា

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវជាតិ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣-៤ ត្រង់ចំណុចភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺកាលពី ថ្ងៃទី២២ខែមីនាឆ្នាំ២០២៤ នេះ។ យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកមនុស្សបួននាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីរថយន្ត៤គ្រឿងបុកបន្តគ្នា។
មុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងម៉ាកHYUNDAI ពណ៌ស ស្លាកលេខភ្នពេញ3F-3131 (រថយន្ដមានដឹកជ្រូកពេញរថយន្ដ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេចខ្លួន) បើកបរពីទិសខាងជើងទៅទិសខាងត្បូង។ លុះមកដល់ត្រង់ចំណុចដូចនេះ បានទៅបុកពីក្រោយរថយន្ដមួយគ្រឿង ម៉ាកTOYOTA CAMRY ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ឆ្នាំង2B-7307 អ្នកបើកបរឈ្មោះទុន ស៊ីណេត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលកំពុងតែបើកបរពីទិសខាងជើងទៅទិសខាងត្បូង ធ្វើឲ្យរថយន្ដម៉ាកTOYOTA CAMRY បានជ្រុលទៅបុកពីក្រោយរថយន្ដ មួយគ្រឿងទៀត ។
ម៉ាកSSANG YONG MUSSO GRAND ពណ៌ស ពាក់ស្លាកលេខកម្ពុជា KH.LOUNG អ្នកបើកបរឈ្មោះអ៉ឹម នភា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលកំពុងតែបើកបរពីទិសខាងជើងទៅទិសខាងត្បូង ។ ហើយរថយន្ដម៉ាកHYUNDAIដែលជារថយន្តបង្ក បានគេចមកខាងឆ្វេងដៃទៅបុករថយន្ដ មួយគ្រឿងទៀតម៉ាកKIA VISTO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AF-7206។
អ្នកបើកបរឈ្មោះតាំង សុខលីម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរចំនួន ៦នាក់ ទី១ឈ្មោះណាយ សុភាព ភេទស្រី អាយុ២៤ឆ្នាំ ទី២ឈ្មោះ លី រាជណា ភេទស្រី អាយុ៤ឆ្នាំ ទី៣ឈ្មោះណាយ សុខឃៀង ភេទប្រុស អាយុ៣០ឆ្នាំ (អ្នកទាំងបី) រស់នៅភូមិពាមល្វែង ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ទី៤ឈ្មោះ ណាយ សុខឃឿន ភេទស្រី អាយុ៣៦ឆ្នាំ ទី៥ឈ្មោះតាំង ស្រីល័ក្ខ ភេទស្រី អាយុ៨ឆ្នាំ និងទី៦ឈ្មោះតាំង ស្រីលីស ភេទស្រី អាយុ០២ឆ្នាំ (ទាំងបីនាក់)រស់នៅភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលកំពុងតែបើកបរពីទិសខាងត្បូងទៅទិសខាងជើង ហើយករណីនេះបណ្ដាលឱ្យគ្រោះថ្នាក់មនុស្ស ស្លាប់៣នាក់ ស្រី ០២នាក់ នៅកន្លែងកើតហេតុ( ១,ឈ្មោះតាំង សុខលីមស្លាប់២, ឈ្មោះណាយ សុភាព ស្លាប់ និងឈ្មោះលី រាជណា ស្លាប់នៅនឹងកន្លែងកើតហេតុ)។
និងអ្នករបួសធ្ងន់ចំនួន៤ក្នុងនោះស្រី ៣នាក់( ឈ្មោះណាយ សុខឃៀងភេទប្រុស, ឈ្មោះណាយ សុខឃឿនភេទស្រី, ឈ្មោះតាំង ស្រីល័ក្ខភេទស្រី, និងឈ្មោះតាំង ស្រីលីសភេទស្រី)។
អ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ សាកសពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទពាក់ព័ន្ធ

Back to top button