ខេត្តកំពង់ស្ពឺ ៖ មន្ត្រី សុ យោ ដី ម្នាក់ ស្រវឹងស្រា បើកឡាន ឡើង សួនច្បារ បុ ក ផ្ទាំង តាំង ពិ ពណ៌ សមិទ្ធិ ផល មុខ ស្នាក់ ការ ខេត្ដ រង្វង់ មូល វិមាន ឯករាជ្យ កំពង់ស្ពឺ តែ សំណាងល្អ មិន បង្ក គ្រោះថ្នាក់ ដល់ អ្នក ដទៃ ។
ប្រភព បាន បញ្ជាក់ ឲ្យ ដឹង ថា បុរស ម្នាក់ ដែល ត្រូវ បាន មហាជន នៅ ទូ ទាំង ខេត្តកំពង់ស្ពឺ ស្គាល់ យ៉ាង ច្បាស់ ថា មានឈ្មោះ ឡេ ង ដា រ៉ា អាយុ ៥២ ឆ្នាំ មុខរបរ ជា មន្ត្រី សុ យោ ដី ប្រចាំ ស្រុក សំរោង ទង ខេត្ដកំពង់ស្ពឺ មាន ទីលំនៅ ភូមិ ចំបក់ ឃុំ វ ល្លិ៍ សរ ស្រុក សំរោង ទង ខេត្តកំពង់ស្ពឺ ។
មុន ពេល កើតហេតុ មន្ត្រី សុរិយោដី ខាងលើ បាន បើករថយន្ដ ម៉ាក FORD RANGER XLT ពណ៌ ស ពាក់ ផ្លា ក លេខ កំពង់ស្ពឺ 2C.1972 ធ្វើ ដំណើរ ចេញពី ទិស ខាងកើត ឆ្ពោះទៅ ទិស ខាងលិច ផ្លូវ ស្រប តាម បណ្ដោយ ស្ទឹង ព្រែក ត្នោត លុះ មក ដល់ ចំណុច មុខ សួន រូប សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន បត់ ឡើង លើ សួនច្បារ សាធារណៈ មុខ ទីស្នាក់ការ ខេត្ត ក្បែរ រង្វង់ មូល វិមាន ឯករាជ្យ កំពង់ស្ពឺ ។
សមត្ថកិច្ច បាន បញ្ជាក់ ប្រាប់ ផង ដែរ ថា ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ខាងលើ បណ្ដាល ឱ្យ មនុស្ស ម្នា ដែល កំពុង តែ ធ្វើ ដំណើរ ចេញចូល ហាត់ប្រាណ រត់ ជាន់ ជើង គ្នា ដោយសារ តែ ភ័យ លោះ ព្រលឹង ចុះ ក្នុង បឹង ដក ព្រលិត អស់ បន្ទាប់ មក បុរស ជា អ្នកបើកបរ រថយន្ដ បាន បើកទ្វា ចេញ មក ដោយ អាកា រៈ ស្រវឹង ជោគ ជាំ ហើយ ស្រែ កថា មិន អី ទេ ទុក ឲ្យ ខ្ញុំ ដោះស្រាយ ៗ ។
មហាជន នាំ គ្នា ឆ្ងល់ ថា ហេតុ អី មន្ដ្រី សុ យោ ដី រូប នេះ មាន ពេលវេលា ស្រវឹងស្រា ទាំង ក្បាល ព្រលប់ បែប នេះ គាត់ មិន ធ្វើការ ទេ អី ឬ ? បានជា ស្រវឹង តាំងពី ម៉ោង ១៧:០០ នាទី ល្ងាច ទៅ ហើយ សួរ ថា តើ គាត់ ហូប ស្រា តាំងពី ពេល ណា? គ្រោះថ្នាក់ ចរាចរណ៍ ខាងលើ បណ្ដាល អោយ ខូចខាត រថយន្ត និង ផ្លា ក ផ្ទាំង ប៉ាណូ ដែល រដ្ឋបាល ខេត្ដកំពង់ស្ពឺ ដាក់ តាំង ពិ ពណ៌ រូប លម្អរ នៅ ទី សួន សាធារណៈ ជូន ប្រជាពលរដ្ឋ អំពី សមិទ្ធិ ផល នានា របស់ ខេត្ដ និង ប្រទេស ។
អ្នកបើកបរ រថយន្ត បង្ក ក្រោយ សមត្ថកិច្ច ជំនាញ ចរាចរណ៍ តេស្ដ ជាមួយ ឧបករណ៍ គឺ មាន ជាតិ ស្រវឹង ១.៥៥ mg/L និង បាន ធ្វើការ ផាកពិន័យ តាម នីតិវិធី រីឯ ការ ខូចខាត សម្ភារៈ ជំនាញ បាន ប្រគល់ ជូន រដ្ឋបាល ខេត្ដ ដើម្បី ដោះស្រាយ លើ សំណង ៕