ទូទៅ

មន្ត្រីសុរិយោដី កំពុងចុះវាស់វែងជូនពលរដ្ឋនៅ ក្នុងស្រុកចំនួន៤ ក្នុង ខេត្តរតនគិរី

ប្រភពផ្លូវការរបស់ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា បងប្អូនមន្ត្រីនៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តរតនគិរី​ កំពុងបន្តការវាស់វែង និងកំណត់ព្រំចុះបញ្ជីដីធ្លីជូនសហគមន៍ជនជាតិដើមភាគតិច​ ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងចំនួន៧ភូមិ នៃ៤ឃុំ និង ៤ស្រុក ក្នុងខេត្តរតនគិរី។

ចំនុចទាំង៧ភូមិនោះរួមមាន ៖

  • ភូមិចាន់ ឃុំតាវែងលើ ស្រុកតាវែង
  • ភូមិប្រាក់ ឃុំសាមគ្គី ស្រុកអូរជុំ 
  • ភូមិត្រុំ ភូមិញល ភូមិស៊ូ និងភូមិខ្លាំង ឃុំឡាមិញ ស្រុកបរកែវ 
  • ភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ

សូមបងប្អូនចូលរួមសហការជាមួយប្រជាពល មន្ត្រីសុរិយោដី និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពនៃដំណើរ៕

អត្ថបទពាក់ព័ន្ធ

Back to top button