ខេត្តបាត់ដំបង ៖ កម្លាំង អង្គភាព កំចាត់ មីន « ស៊ី ម៉ាក់ » បាន ចុះ ទៅ ដោះ យក គ្រាប់ មីន ប្រឆាំង រថក្រោះ ( មីនតោន ) ចំនួន ០៣ គ្រាប់ ដែល គេ កប់ ត្រូ ត លើ គ្នា ក្នុង រណ្ដៅ តែ មួយ នៅ ក្នុង ដីចម្ការ របស់ ពលរដ្ឋ មួយ កន្លែង កាលពី ថ្ងៃ ទី ០៨ មេ សា នៅ ភូមិ អូរ ចំ ណិ ប ឃុំ តា ស្ដា ស្រុក សំពៅ លូន ក្រោយ ពី ម្ចាស់ ចម្ការ បាន ប្រទះ ឃើញ ហើយ រាយការណ៍ ជូន អាជ្ញាធរ ។
ប្រភព ពី មន្ត្រី ស៊ី ម៉ាក់ បាន ឲ្យ ដឹង ថា គ្រាប់ មីនតោន ទាំង ០៣ គ្រាប់ នោះ ត្រូវ គេ ដាក់ ត្រូ ត លើ គ្នា កប់ ក្នុង រណ្ដៅ តែ មួយ ស្ថិត ក្នុង ដីចម្ការ កសិករ ម្នាក់ ដែល គាត់ ធ្លាប់ ភ្ជួរ ដាំ ដុះ ជា រៀង រាល់ ឆ្នាំ ។ ប្រភព បាន បញ្ជាក់ ថា ក្រោយ ពេល គាត់ ភ្ជួរ រួចរាល់ ដែល ត្រៀម រង់ចាំ ធ្លាក់ ភ្លៀង ដើម្បី ចូល ដាំ ដុះ ក៏ ស្រាប់តែ គាត់ ប្រទះ ឃើញ គ្រាប់ មីន ដែល ហើប ចេញពី ក្នុង ដីចម្ការ ធ្វើ ឲ្យ គាត់ មានការ ភ្ញាក់ផ្អើល ហើយ ក៏ បាន រាយ ការ ណ៏ ប្រាប់ អាជ្ញាធរ មូលដ្ឋាន តែ ម្ដង ។
បើ តាម អ្នក ភូមិ បាន និយាយ ថា តាម ពិត ម្ចាស់ ចម្ការ ធ្លាប់ ប្រើ ត្រាក់ទ័រ ភ្ជួរ រាល់ ឆ្នាំ ដើម្បី ដាំដំឡូង មី ឬ ដាំពោត តែ មិន ពុំដែល ប្រទះ គ្រាប់ មីន ឬ គ្រាប់ អ្វី ផ្សេង ទេ លុះ ចុះ ភ្ជួរ ឆ្នាំ នេះ ក៏ ស្រាប់តែ ប្រទះ ឃើញ នៅ ចំ កណ្ដាល ដីចម្ការ តែ ម្ដង ។ ក្រោយ ពី ប្រទះ ឃើញ កាក សំណល់ សង្គ្រាម ភ័យ ស្ទើរ លស់ ព្រលឹង ម្ចាស់ ចម្ការ ក៏ បាន ទាក់ទង ទៅ សុំ អន្តរា គម ន៏ ពី អាជ្ញាធរ និង កម្លាំង ស៊ី ម៉ាក់ ភ្លាម ៗ តែ ម្ដង ។
យោង តាម ប្រភព « មជ្ឈមណ្ឌល សកម្មភាព កំចាត់ មីន ស៊ី ម៉ាក់ » ដែល បាន បង្ហោះ ជា សាធារណៈ ក្នុង បណ្ដាញ សង្គម របស់ ខ្លួន នៅ ថ្ងៃ ទី ៩ មេ សា បាន ឲ្យ ដឹង ថា គ្រាប់ មីនតោន ចំនួន ០៣ គ្រាប់ នោះ ជា កាក សំណល់សង្គ្រាម ហើយ ត្រូវ គេ កប់ ត្រូ ត លើ គ្នា ក្នុង រណ្ដៅ ដី តែ មួយ ។ ស្ថានភាព គ្រាប់ មីន ទាំង ០៣ គ្រាប់ នេះ នៅ មានគុណ ភាព ខ្ពស់ និង អាច បង្ក គ្រោះថ្នាក់ ធ្ងន់ធ្ងរ ។ ប៉ុន្តែ សំណាងល្អ ណាស់ ដែល ម្ចាស់ ចម្ការ មិន បើក ត្រាក់ទ័រ កិន ចំ កន្លែង មាន មីនតោន នោះ បើ មិន ដូច្នេះ ទេ ប្រាកដជា ជួប គ្រោះថ្នាក់ ធ្ងន់ធ្ងរ ហើយ ។
សូម រំលឹក ថា កាលពី ថ្ងៃ ទី ០៣ មេ សា កន្លង ទៅ ប៉ុន្មាន ថ្ងៃមុន នេះ មន្ត្រី អង្គភាព កំចាត់ មីន « ស៊ី ម៉ាក់ » បាន ចុះ ទៅ ដោះ យក គ្រាប់ មីន ប្រឆាំង រថក្រោះ ( មីនតោន ) នេះ ចំនួន ០៤ គ្រាប់ ដែល គេ ប្រទះ ឃើញ កប់ ក្នុង រណ្ដៅ ពីរ ក្បែរ គ្នា នៅ ក្នុង ដីចម្ការ ពលរដ្ឋ មួយ កន្លែង ស្ថិត ក្នុងភូមិ ស្វាយស ឃុំ ត្រែង ស្រុក រតន មណ្ឌល ។
កាក សំណល់ សង្គ្រាម ដ៏ គ្រោះថ្នាក់ នេះ ត្រូវ បាន កម្មករ ដាំដំឡូង មី ប្រទះ ឃើញ ប៉ើង ផុស ចេញពី ក្នុង ដីចម្ការ នៅ ពេល គាត់ ដើរ ដាំដំឡូង ។ គ្រាប់ មីនតោន នោះ មាន ចំនួន ០៤ គ្រាប់ តែ ត្រូវ គេ កប់ ត្រូ ត លើ គ្នា ក្នុង មួយ រណ្ដៅ ចំនួន ០២ គ្រាប់ ។ ម្ចាស់ ចម្ការ បាន ប្រើប្រាស ត្រាក់ទ័រ ភ្ជួ រាល់ ឆ្នាំ តែ មិន ធ្លាប់ ប្រទះ ឡើយ ។ នៅ ឆ្នាំ នេះ ក៏ ប្រើ ត្រាក់ទ័រ ភ្ជួរ ទៀត ហើយ ក៏ មិន ប្រទះ ឃើញ គ្រាប់ មីន ដែរ លុះ ពេល ដាក់ កម្មករ ចុះ ដាំដំឡូង ក៏ ស្រាប់តែ ប្រទះ ឃើញ គ្រាប់ មីនតោន ទាំងនេះ រដូករណែល ដែល ត្រាក់ទ័រ ភ្ជួរ ប៉ើង ចេញពី ក្នុង ដី ។
បើ តាម មន្ត្រី ស៊ី ម៉ាក់ ថា គ្រាប់ មីនតោន ទាំង ០៤ គ្រាប់ នោះ ត្រូវ គេ កប់ ត្រូ ត លើ គ្នា ចំនួន ០២ គ្រាប់ ក្នុង រណ្តៅ ០២ ផ្សេង គ្នា ។ គ្រាប់ មីន នេះ បាន ហើប ចេញពី ដី ដោយសារ ត្រាក់ទ័រ ភ្ជួរ ប៉ះ ចំ ផាល តែ បើសិន ជា កង់ ត្រាក់ កិន ចំ ពីលើ អាច ផ្ទុះ គ្រោះថ្នាក់ ធ្ងន់ធ្ងរ ហើយ ។
ទោះ យ៉ាងណា បើ ពិនិត្យ លើ ស្ថានភាព ជាក់ស្ដែង នៃ ការ ប្រទះ ឃើញ គ្រាប់ មីនតោន ដ៏ គ្រោះថ្នាក់ ជា បន្តបន្ទាប់ ដូច ខាងលើ នេះ គឺ ប្រជា កសិករ កំពុង នៅ តែ ប្រឈម នឹង គ្រោះថ្នាក់ បំផុត ពី កាក សំណល់ សង្គ្រាម ដែល សេសសល់ នៅ ក្នុង ដី ទាំងនេះ ។ ជា ពិសេស អ្នកបើកបរ ត្រាក់ទ័រ ភ្ជួរដីចម្ការ តែ ម្ដង ។ ដូច្នេះ មាន តែ ការ ប្រុង ប្រយ័ត្ន ប៉ុណ្ណោះ ចំពោះ ទីតាំង ទាំងឡាយ ណា ដែល សង្ស័យ ថា អាច មាន គ្រាប់ យុទ្ធ ភ័ ណ្ឌ សេសសល់ កប់ នៅ ក្នុង ដី ហើយ ត្រូវ ចៀសវាង ឬ រាយការណ៍ ជូន អាជ្ញាធរ ឬ ផ្ដល់ ព័ត៌មាន ទៅ កាន់ មន្ត្រី កំចាត់ មីន ឲ្យ ជួយ ពិនិត្យ ឬ អន្តរាគមន៍ ៕