ព័ត៌មានជាតិ

មិនធម្មតាទេ ! ទឹកដៃធ្វើរូបនាគទទួលបានការកោតសរសើរពេញបណ្តាញសង្គម

រាជធានីភ្នំពេញ ៖ រូបសំណាក នាគ ធ្វើ ពី ប្ញ ស្សី ចំនួន ១០០ ដើម ដែល តំណាង ឲ្យ ឆ្នាំរោង ឆ្នាំ ថ្មី នេះ នឹង ត្រូវ រៀបចំ រួចរាល់ ជា ស្ថាពរ ក្នុង ថ្ងៃ ទី ៩ ខែមេសា នេះ បន្ទាប់ ពី ចំណាយពេល ធ្វើ អស់ រយៈ ប្រមាណ ជាង ៣ ស ប្តា ហ៍ នៅ រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រ វត្ត ភ្នំ ត្រៀម សម្រាប់ ព្រឹត្តិការណ៍ សង្ក្រាន្ត វត្ត ភ្នំ ដើម្បី អបអរ ពិធី បុណ្យចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ ឆ្នាំរោង ឆស័ក ព . ស ២៥៦៨ ដែល នឹង ធ្វើ ឡើង រយៈពេល ០៤ ថ្ងៃ ចាប់ពី ថ្ងៃ ទី ១៣ ដល់ ថ្ងៃ ទី ១៦ ខែមេសា ឆ្នាំ ២០២៤ ខាង មុខ នេះ ។

បើ តាម ការ ឲ្យ ដឹង ពី លោក ចាន សុភ ត្រា ប្រធាន ក្រុម ជាង ធ្វើ រូបសំណាក សត្វ នាគ ពី ឫស្សី នេះ បាន ឲ្យ ដឹង ថា ការ សាងសង រូបសំណាក សត្វ នាគ ធ្វើ ពី ដើម ប្ញ ស្សី នេះ គឺ មាន រយៈពេល ជាង ៣ ស ប្តា ហ៍ មក ហើយ ដើម្បី ត្រៀម សម្រាប់ ព្រឹត្តិការណ៍ សង្ក្រាន្ត វត្ត ភ្នំ អបអរ សារ ទរ ពិធី បុណ្យចូលឆ្នាំ ថ្មី ប្រពៃណី ជាតិខ្មែរ យើង ខាង មុខ នេះ ។ លោក សុភ ត្រា បន្ត ថា ចំពោះ ការ ធ្វើ រូបសំណាក សត្វ នាគ នេះ គឺ លោក ត្រូវ ប្រើ ប្ញ ស្សី ចំនួន ១០០ ដើម ក្នុង នោះ ប្ញ ស្សី ប្រវែង ៤ ទៅ ៦ ម៉ែត្រ ដោយ ក្រុម ជាង ទាំងអស់ មាន គ្នា ៨ នាក់ ។

ចំពោះ ទំហំ រូបសំណាក សត្វ នាគ ប្ញ ស្សី នេះ លោក សុភ ត្រា បាន ឲ្យ ដឹង ថា កម្ពស់ ពី បាត ដល់ ចុង កំពូល ៥ ម៉ែត្រ ៤ តឹក និង បណ្តោយ ប្រវែង ៦ ម៉ែត្រ ហើយ ចំពោះ ប្ញ ស្សី ចំនួន ១០០ ដើម នេះ គឺ លោក ត្រូវ បាន ទៅ កាប់ យក មក ពី ខេត្តកំពង់ចាម ។

លោក ចាន សុភ ត្រា បាន បញ្ជាក់ ឲ្យ ដឹង ថា ការ រៀបចំ តុបតែង ចេញ ជា រូបរាង នាគ ពី ប្ញ ស្សី នេះ គឺ ត្រូវ ចំណាយពេល ធ្វើ ប្រមាណ ជាង ៣ ស ប្តា ហ៍ កន្លង មក ហើយ ហើយ ក្នុងថ្ងៃនេះ គឺជា ថ្ងៃ បញ្ចប់ នៃ ការ សាងសង ហើយ ។

ប្រធាន ក្រុម ជាង រូប នេះ បាន បន្ថែម ថា លោក ធ្លាប់ បាន ធ្វើ រូបសំណាក តាម ឆ្នាំ និ មួយ ៗ៣ ឆ្នាំ មក ហើយ ក្នុង នោះ រួម មាន ឆ្នាំខាល ធ្វើ រូបសំណាក នាគ ឆ្នាំថោះ ធ្វើ រូបសំណាក ទន្សាយ និង ឆ្នាំ ថ្មី នេះ ឆ្នាំរោង គឺ តម្រូវ ធ្វើ រូបសំណាក នាគ ។ ចំពោះ រូបសំណាក នា ពេល កន្លង មក គឺ សុទ្ធតែ ធ្វើ ឡើង ពី ដើម ប្ញ ស្សី ទាំងអស់ ។

មហាជន ជា ច្រើន នៅ លើ បណ្តាញ សង្គម បាន កោតសរសើរ យ៉ាង ខ្លាំង ចំពោះ ការ ច្នៃ រូប សំ ណា នាគ ធ្វើ ពី ដើម ប្ញ ស្សី នេះ ព្រោះ សុទ្ធ សឹង ជា គំនិត ច្នៃប្រឌិត ខ្ពស់ មិនមែន មនុស្ស ធម្មតា សុទ្ធតែ អាច ធ្វើ បាន ស្អាត ទាំង អស់នោះ ទេ ។

រដ្ឋបាល រាជធានី ភ្នំពេញ នា ពេល កន្លង ទៅ បាន ប្រកាស ឲ្យ ប្អូន ប្រជាពលរដ្ឋ អញ្ជើញ ចូលរួម លេង កម្សាន្ត សប្បាយ នៅ សង្ក្រាន្ត វត្ត ភ្នំ ឱ្យ បាន ច្រើន កុះករ នា រមណីយដ្ឋាន វប្ប ធ ម៍ ប្រវត្តិសាស្ត្រ វត្ត ភ្នំ ដែល មាន រយៈពេល ០៤ ថ្ងៃ ចាប់ពី ថ្ងៃ ទី ១៣ ដល់ ថ្ងៃ ទី ១៦ ខែមេសា ឆ្នាំ ២០២៤ ៕

អត្ថបទពាក់ព័ន្ធ

Back to top button