
រាជធានីភ្នំពេញ ៖ មិនបង្អស់យូរឡើយ ! ស្នងការស្នងរាជធានីភ្នំពេញ ឲ្យបុរសម្នាក់ដែលបានប្រើអំពើហិ.ង្សាលើស្រ្តីម្នាក់ នៅក្នុងបន្ទប់ជួល០១កន្លែង ចូលមកសារភាពមុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន ។
នេះបើយោងតាមស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បានបង្ហោះកាលពីយប់មិញ ។ ក្រោយឃើញតាមបណ្តាញព័ត៌មានសង្គមបង្ហោះករណីបុរសម្នាក់បានប្រើអំពើហិ.ង្សាទៅលើស្រ្តីម្នាក់ នៅក្នុងបន្ទប់ជួល០១កន្លែង ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បុរសនោះ យកមកសាកសួរនោះហើយ និងបានបញ្ជាឲ្យបុរសនោះចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឬនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន ៕

