ព័ត៌មានជាតិ

មុខសញ្ញាចោរលួចគោដ៏សកម្ម ក្នុងភូមិសាស្រ្តស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ ចំនួន០៣នាក់

បាត់ដំបង ៖ កាលពីថ្ងៃទី១៥ខែ មីនាឆ្នាំ២ ០២៤ យប់ នៅចំណុចភូមិពាមឯកឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោក ឧត្តមសេ នីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌនិងដោយមានការ សម្របសម្រួលលេីនីតិវិធីពីឯកឧត្តមកែវ សុជាតិព្រះ រាជអាជ្ញានៃអយ្យការអមសា លាដំបូងខេត្តបាត់ដំបង លោកវរ សេនីយ៍ឯក ឡុង យោធាវីរៈ អ ធិ ការនគរបាលស្រុកឯកភ្នំបាន ដឹក នាំកម្លាំងផ្នែកព្រហ្មទណ្ឌ័រួមជាមួយ កម្លាំងផ្នែកចរាចរណ៍និងក្រុមអន្តរាគមន៏ បាននាំខ្លួនជនសង្ស័យចំនួន០ ២នាក់យកមកសាក សួរគឺឈ្មោះវណ្ណី ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកឆ្តោរឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបងនិងឈ្មោះភាព វិចិត្រ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនះមណ្ឌលខេត្តបាត់ដំបងទាក់ទងក្នុងករណីលួចទ្រព្យ សម្បត្តិអ្នកដទៃ(លួចសត្វគោ) របស់ជនរងគ្រោះឈ្មោះមៀន យ៉ុន ភេទប្រុស អាយុ៦៦ឆ្នាំមានទីលំនៅក្រុមទី៣ភូមិករហាលឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៤ វេលាម៉ោង០០និង៥០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១០ខែខែកុម្ភៈឆ្នាំ២០២៤នៅចំណុចក្រុមទី៣ ភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ឆ្លងតាមចម្លើយសារភាពរបស់ជន សង្ស័យ នៅថ្ងៃដដែល វេលាម៉ោ ង១៥និង០០នាទី នៅចំណុចភូមិព្រែកឆ្តោរឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួ ន០១នាក់ទៀត ឈ្មោះបឿន ប៉ុន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំ នៅភូមិព្រែកឆ្តោរឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង។
-វត្ថុតាងដកហូតរួមមាន៖
-រថយន្តចំនួន១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ Hyundai ពណ៌ស ឆ្នាំផលិត ២០០៤ ពាក់ស្លាកលេខ 3A- 36 60 លេខតួKMFG A17A P4C 001102 លេខម៉ាស៊ីន D4DA 4472122។
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន១កូនថង់សង្ស័យមានសារធាតុញៀន។
-សម្ភារះសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
-ទូរស័ព្ទដៃចំនួន២គ្រឿង។
-សត្វគោចំនួន០៧ក្បាល។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថាខ្លួន ពិតជាបានធ្វើសកម្មភាព លួចសត្វគោរបស់ជនរងគ្រោះពិតប្រាកដមែន ហើយកន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពលួចសត្វគោជាច្រើនលើកនៅតាមបណ្តាស្រុកផ្សេងៗក្នុងភូមិសាស្រ្តខេត្ត បាត់ដំបង ។
សមត្ថកិច្ចបានកសាងសំ ណុំរឿងដើម្បីបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ ការតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button