ព័ត៌មានជាតិ

មុខសញ្ញាជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួន

កាលពីរសៀលថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ កងរាជអាវុធហត្ថខេត្តកំពត សហការជាមួយអង្គភាពនគរបាលយុត្តិធម៌ និង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកដងទង់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ម៉ម ទិត្យ អនុប្រធានមន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើស បានបង្ក្រាបមុខសញ្ញាជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន១ករណី ដែលមានទីតាំងស្ថិតនៅ ភូមិអន្ទងបែក ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។

នៅក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់ ឈ្មោះ ស៊ុន ទូច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិអន្ទងបែក ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ដែលជាមុខសញ្ញាជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានដកហូតវត្ថុតាងរួមមាន៖​ គ្រឿងញៀនចំនួន១៣កញ្ចប់តូច ទម្ងន់០.៩០ក្រាម ថ្លឹងទាំងសំបក់ថង់, ទូរស័ព្ទដៃចំនួន១គ្រឿង និង ម៉ូតូម៉ាក ហុងដា ឌ្រីម ពាក់ស្លាកលេខ ក្រ.ព្រះសីហនុ 1A-9720 ចំនួន១គ្រឿង។

ជនសង្ស័យរួមជាមួយវត្ថុតាងខាងលើនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button