ព័ត៌មានជាតិ

មុនចូលឆ្នាំចេញឆក់មួយជើង តែមិនបានសម្រេច ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វេីការបង្ក្រាបបានភ្លាមៗ

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ ចុះល្បាតតាមបណ្តោយផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៤នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះ (ជាជនជាតិអង់គ្លេស) ដែលកំពុងជិះកង់បីឥណ្ឌាតែមិនបានសម្រេច។
ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញ និង ឃាត់ខ្លួនជនសង្ស័យបានទាំង០៤នាក់ នៅចំណុចស្តុបចូលបឹងកក់ ផ្លូវលេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រួមមាន៖
១៖ ឈ្មោះ ទី ឃាងហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំ ផ្លូវជាតិ6អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ(អ្នកបេីក)
២៖ ឈ្មោះ មុំ ចិត្រា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាដក ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ជនដៃដល់)
៣៖ ឈ្មោះ មុំ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះលេខ១៦១ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (បិទគូទ)
៤៖ ឈ្មោះ ឌីណូ មុនិណុល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះ៩២អា ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (បិទគូទ)។
សម្ភារដកហូតមាន៖ ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IZ-3234 (របស់ជនសង្ស័យ) និងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KM-0661 (របស់ជនសង្ស័យ)។
កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button