
រាជធានី ភ្នំពេញ ៖ ព័ត៌មាន បឋម ខណៈ នេះ មាន ករណី ឆ្លង ចរន្តអគ្គិសនី មួយ កន្លែង នា វេលា ម៉ោង ៨ និង ២០ នាទី យប់ ដែល ស្ថិត នៅ ក្នុង សង្កាត់ សំរោង ក្រោម ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ថ្ងៃ ទី ០៩ ខែ មិ នា ឆ្នាំ ២០២៤ នេះ ។ នេះ បើ តាម ការិយាល័យ បង្ការ ពន្លត់ អគ្គិភ័យ និង សង្គ្រោះ នៃ ស្នងការ នគរបាល រាជធានី ភ្នំពេញ បាន បង្ហោះ មុន នេះ ។
ការិយាល័យ បង្ការ ពន្លត់ អគ្គិភ័យ និង សង្គ្រោះ នៃ ស្នងការ នគរបាល រាជធានី ភ្នំពេញ បាន បញ្ជាក់ ថា ក្រោយ ពី ទទួល បាន ដំណឹង នេះ ភ្លាម កម្លាំង សមត្ថកិច្ច ជំនាញ បង្ការ ពន្លត់ អគ្គិភ័យ និង សង្គ្រោះ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បាន ចេញ រថយន្ត ពន្លត់ អគ្គិភ័យ ទៅ ជួយ អន្តរាគមន៍ ផង ដែរ ។
ក្នុង ករណី ខាងលើ នេះ ខាងយើង នៅ មិន ទាន់ ដឹង ពី មូលហេតុ នៅឡើយ ទេ ហើយ ក៏ មិនដឹង ថា មាន មនុស្ស រង គ្រោះ ក្នុង ករណី នេះ ផង ដែរ ៕

