ព័ត៌មានជាតិ

ម្ចាស់រថយន្តបំពាក់អំពូលហ្វាខុសលក្ខណៈបច្ចេកទេសខុសច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ចូលខ្លួនដោះស្រាយនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ 

កាលពីល្ងាចថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ ម្ចាស់រថយន្ត Toyota Tundra ពាក់ផ្លាកលេខ ភ្នំពេញ 2BI-5863 បំពាក់អំពូលហ្វាខុសលក្ខណៈបច្ចេកទេសខុសច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក បង្កប៉ះពាល់ដល់អ្នកធ្វើដំណើរ អ្នកដទៃ និង បាត់បង់សណ្ដាប់ធ្នាប់សាធារណៈ បានចូលខ្លួនអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះចេញអំពូលហ្វាកែច្នៃខុសលក្ខណៈបច្ចេកទេសនៅចំពោះមុខសមត្ថកិច្ច។

ម្ចាស់រថយន្តខាងលើ ត្រូវបានសមត្ថកិច្ចបានធ្វើការអប់រំ និង ធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់តទៀត៕

អត្ថបទពាក់ព័ន្ធ

Back to top button