យោងតាមទីភ្នាក់ងារព័ត៌មាន Interfax បានឱ្យដឹងថា ប្រទេសអ៊ុយក្រែនបានកំណត់គោលដៅទីក្រុង St. Petersburg របស់រុស្ស៊ី ជាមួយនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយយប់។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្ររបស់អ៊ុយក្រែន លោក Oleksandr Kamyshin បានប្រាប់ក្រុមការងារនៅវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងក្រុងដាវ៉ូសនៃប្រទេសស្វី។
រុស្ស៊ីបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនបានវាយប្រហារតំបន់ជាច្រើននៃប្រទេសដោយយន្តហោះគ្មានមនុស្សបើក រួមទាំងតំបន់ Leningrad ភាគពាយ័ព្យជាលើកដំបូងផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមីរ ហ្សេឡេនស្គី កាលពីយប់ថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យប្រទេសសម្ព័ន្ធមិត្តធានាថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ត្រូវបានអនុវត្តយ៉ាងពេញលេញ។
ប្រភព៖ CNBC, ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤