ព័ត៌មានជាតិ

យានយន្តជាង ៧,៥លានគ្រឿង ត្រូវបានចុះបញ្ជីនៅក្រសួងសាធារណការ

គិតត្រឹមដំណាច់ឆ្នាំ២០២៣ ក្រសួងសាធាណៈការ និងដឹកជញ្ជូនបានចុះបញ្ជីយានយន្តនៅទូទាំងប្រទេសបាន ប្រមាណ៧,៥លានគ្រឿង។ ក្នុងនោះ មានម៉ូតូជាង៦លាន គ្រឿង។

របាយការណ៍បូកសរុបការងារប្រចាំ២០២៣របស់ក្រសួងសាធារណការបានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩០ ដល់ ដំណាច់ឆ្នាំ២០២៣ មានយានយន្តចំនួន ៧ ៥៦៣ ៣៩៥គ្រឿង ត្រូវបានចុះបញ្ជី។ ក្រសួងសាធារណការបានបញ្ជាក់ថា ក្នុងចំណោមយានយន្តដែលត្រូវបានចុះបញ្ជីនៅទូទាំងប្រទេសនោះ គឺមានម៉ូតូចំនួន ៦ ៤១៦ ២៣០គ្រឿង, រថយន្តធុនស្រាលមាន ៨៤៥ ៦២៦គ្រឿង និងរថយន្តធុនធ្ងន់មាន ៣០១៥៣៩គ្រឿង។

ដោយឡែក នៅក្នុងឆ្នាំ២០២៣ ក្រសួងសាធារណការបានចុះបញ្ជី យានយន្តបានចំនួន៦៥២ ១៦៣គ្រឿង ដោយក្នុងនោះ មាន យានយន្តដើរដោយថាមពលអគ្គិសនី៦០៤គ្រឿង។ បើតាម របាយការណ៍ដដែល សម្រាប់ឆ្នាំ២០២៣ គឺមានម៉ូតូ ៥៤២ ៤០១គ្រឿង, រថយន្តធុនស្រាលមាន ៩៦ ៧៧៤គ្រឿង និង រថយន្តធុនធ្ងន់មាន១២ ៩៨៨គ្រឿង ត្រូវបានបញ្ជីនៅអគ្គនាយក ដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន៕

អត្ថបទពាក់ព័ន្ធ

Back to top button