រាជធានី ភ្នំពេញ ៖ យុវជន ម្នាក់ ជិះ ម៉ូតូ មួយ គ្រឿង ជួប ក្រុម ក្មេង ស្ទាវ មួយ ក្រុម ដេញ វា . យ ភ័យ ស្លន់ស្លោ ជិះ បុក ម៉ូតូ កង់ បី ពេញទំហឹង បណ្តាល អោយ ក្រឡាប់ រង របួសស្រាល ២ នាក់ ក្នុង ហេតុ ការ នោះ បាន កើតឡើង កាលពី វេលា ម៉ោង ៣ និង ១៥ នាទី យប់ រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ១០ ខែ មិ នា ឆ្នាំ ២០២៤ ស្ថិត តាម បណ្តោយ កន្លង ផ្លូវ មហាវិថី សហព័ន្ធ រុ ស្សី កែង កន្លង ផ្លូវ ចេញពី វេ ង ស្រេង ខាងក្រោម ស្ពាន អាកាស ចោម ចៅ ភូមិ ព្រៃ ជី សាក់ សង្កាត់ ចោម ចៅ ទី ៣ ខណ្ឌ ពោធិ៍ សែន ជ័យ ។
បើ តាម ប្រភព ព័ត៌មាន ពី កន្លែង កើតហេតុ បានអោយ ដឹង ថា នៅ មុន ពេល កើតហេតុ គេ បានឃើញ យុវជន ម្នាក់ ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដា ឌ្រី ម សេ ១២៥ ស៊េរី ឆ្នាំ ២០២២ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ សៀមរាប 1O-0494 ធ្វើ ដំណើរ តាម បណ្តោយ ផ្លូវ វេ ង ស្រេង ក្នុង ទិស ដៅ ពី កើត ទៅ លិច ខណៈ កំពុង ជិះ ម៉ូតូ សុខ ៗ បាន ជួបនឹង ក្រុម ក្មេង ស្ទាវ មួយ ក្រុម ដែល មាន គ្នា ជាង ១០ ជាង នាក់ ជិះ ម៉ូតូ ៥ គ្រឿង ទៅ ៦ គ្រឿង ស្រាប់តែ ឃើញ រូប យុវជន រូប នោះ បាន នាំ គ្នា ជិះ ម៉ូតូ ដេញ តាម វា . យ ដែល យុវជន កំពុង ជិះ ម្នាក់ឯង ខណៈ ពេល មក ដល់ មក កន្លែង កើតហេតុ ខាងលើ ដោយ ភ័យ ស្ល . ន់ ស្លោ ក៏ ជ្រុល ចង្កូត ទៅ បុក ម៉ូតូ កង់ បី ពណ៌ សរ ពាក់ ស្លាក លេខ ភ្នំពេញ 1HE-1421 ដែល កំពុង ធ្វើ ដំណើរ តាម បណ្តោយ ផ្លូវ មហាវិថី សហព័ន្ធ រុ ស្សី ពី ជើង ទៅ ត្បូង បាន ជ្រុល ចង្កូត ទៅ បុក យ៉ាង ពេញទំហឹង បណ្តាល អោយ ក្រឡា . ប់ បោក ទៅ ជញ្ជាំង ផ្ទះ ប្រជាពលរដ្ឋ រង របួសស្រាល ២ នាក់ ម៉ូតូ កង់ បី រង ការ ខូចខាត ស្ទើ ទាំងស្រុង ។
ក្រោយ កើតហេតុ សមត្ថកិច្ច មូលដ្ឋាន បាន ចុះ ទៅ ដល់ ធ្វើការ វាស់វែង រួចរាល់ ហើយ អោយ ភាគី ទាំង សងខាង ធ្វើការ ដោះស្រាយ មួយ ជំ ហ៊ាន ដោយ ភាគី ខាង ម៉ូតូ កង់ បី ទាមទារ សំណង ចំនួន ២០០០ ដុល្លារ ដោយ ភាគី ខាង ម៉ូតូ មិន ព្រម បន្ទាប់ មក សមត្ថកិច្ច បាន យក សម្ភារៈ ទាំង ២ គ្រឿង ទៅ រក្សារ ទុក នៅ ផ្នែក ជំនាញ នៃ អធិការដ្ឋាន ខណ្ឌ ពោធិ៍ សែន ជ័យ ដើម្បី រង់ចាំ ដោះស្រាយ គ្នា នៅ ពេល ក្រោយ ៕