ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពេលយកកាំបិតប៉័ងតោ ដេញកាប់យុវជនម្នាក់ក្នុងរឿងស្នេហា ខណៈពេលដែលបក្ខពួកម្នាក់ទៀតរត់គេចខ្លួន 

កាលពីថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ សមត្ថកិច្ចបានឃាត់ខ្លួនយុវជន បានចំនួន១នាក់ ខណៈពេលដែលបក្ខពួកម្នាក់ទៀត ដែលបានរត់គេចខ្លួន ដែលមានទីតាំងស្ថិតនៅ ភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

យុវជនដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ យ៉េត ចន្ថា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រែវែង ខេត្តព្រៃវែង។ បក្ខពួកម្នាក់ទៀត ឈ្មោះ វ៉េត វុធ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្នោតទ្រេត សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ចំណែកឯជនរងគ្រោះ ឈ្មោះ ដារ៉ា ស៊ូមិញ ភេទប្រុស អាយុ១៨ មុខរបរសិស្ស រស់នៅភូមិតាកោ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ត្រូវបាន ឈ្មោះ យ៉េត ចន្ថា កាប់ចំចង្កេះខាងស្ដាំចំនួន១កាំបិត ក៏ប៉ុន្តែមិនបណ្ដាលឲ្យរងរបួសឡើយ ដោយសារបានខ្សែក្រវាត់ជួយទប់។

ក្រោយពេលឃាត់ខ្លួន យុវជនខាងលើបានឆ្លើយសារភាពថា មូលហេតុដែលខ្លួននាំគ្នាទៅព្រួតកាប់យុវជនរងគ្រោះខាងលើ ដោយសារតែយុវជនរងគ្រោះនោះ គឺជាសត្រូវ ដែលបានដណ្ដើមស្រី ដែលខ្លួនស្រឡាញ់។ នៅថ្ងៃកើតហេតុ ពេលឃើញជនរងគ្រោះនៅម្នាក់ឯង ជាឱកាសល្អ ទើបពួកគេនាំំគ្នាយកកាំបិតប៉័ងតោ ទៅដេញកាប់ជនរងគ្រោះត្រូវចំចង្កេះ តែម្ដង។ ភ្លាមនោះសមត្ថកិច្ចក៏បានទៅដល់ ទើបពួកគេព្យាយាមរត់ ប៉ុន្តែរត់រួចបានតែម្នាក់ប៉ុណ្ណោះ នៅសល់ម្នាក់។

យុវជនខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button