ព័ត៌មានជាតិ

យុវជនម្នាក់ស្លាប់ និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូលឿនធ្លាក់ចូលទៅក្នុងជ្រលងភ្នំ នៅលើផ្លូវបេតុង ពីឃុំខ្នងភ្នំទៅឃុំស្វាយលើ ស្រុកស្វាយលើ

ខេត្តសៀមរាប៖ កាលពី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ យុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និង អ្នករួមដំណើរម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូលឿនធ្លាក់ចូលទៅក្នុង ជ្រលងភ្នំ នៅលើផ្លូវបេតុងពីឃុំខ្នងភ្នំទៅឃុំស្វាយលើ ស្រុកស្វាយលើ (ផ្លូវឡើងភ្នំគូលេនខាងកើត) ត្រង់ចំណុចទឹករុន ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។
ប្រភពព័ត៌មានបានបញ្ជាក់ថា អ្នកបើកបរដែលស្លាប់នោះមានឈ្មោះ អុល សុធី ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិកំពីងរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ចំណែកអ្នករួមដំណើរជាមួយម្នាក់ ដែលរងរបួសធ្ងន់នោះមានឈ្មោះ សៀម ហ៊ុន ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប អ្នកទាំង២ មិនមានពាក់មួកសុវត្ថិភាពនោះទេ បានធ្វើដំណើរតាមម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1T-8014 ក៍រងការខូចខាតធ្ងន់ផងដែរ។
ករណីនៅសង្ស័យបង្កឡើងដោយខ្លួនឯង ដោយម៉ូតូបើកបរមានទិសលិចទៅកើត មកដល់ចំណុចកើតហេតុក៍បានបើកធ្លាក់ផ្លូវហើយចូលទៅក្នុង ជ្រលងភ្នំតែម្ដង ៕

អត្ថបទពាក់ព័ន្ធ

Back to top button